Connect with us

កំសាន្ត&ប្លែកៗ

ប្រពៃណាស់! ឌឿ វិសាល​ អតីតក្រុម RG Band បញ្ចេញបទថ្មីពីទឹកចិត្តគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ ប្រយុទ្ធប្រឆាំងជំងឺកូ វី ដ-១៩ អត្ថន័យចាក់ដោតខ្លាំង (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយស្ងប់ស្ងាត់ពីវិថីសិល្បៈ ដោយបានលះបង់ពេលវេលាធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោក ឌឿ វិសាល​ ហៅ Thou ដែលជាអតីតតារាចម្រៀងមួយរូប ក្នុងក្រុមចម្រៀង RG Band ពេលនេះ បានចេញបទចម្រៀងថ្មីហើយ ដោយមួយបទនេះមានអត្ថន័យចាក់ដោតខ្លាំង ផ្តោតលើទឹកចិត្តគ្រូពេទ្យជួរមុខទប់ស្កាត់ការរីករាលដាលនៃជំងឺកូ​ វី ដ-១៩ នៅក្នុងប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀងមួយបទដែលលោក ឌឿ វិសាល ហៅ Thou ទើបនឹងបញ្ចេញនេះមានចំណងជើងថា «គ្រូពេទ្យរួមដៃការពារខ្មែរ» ។ តាមរយៈបទចម្រៀងថ្មីនេះ លោក ឌឿ វិសាល បានប្រាប់ «ប្រជាប្រិយ» ថា លោកបានឆ្លៀតពេលទំនេរបន្តិចបន្តួចពីបេសកកម្មពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូ វី ដ-១៩ ដើម្បីធ្វើការនិពន្ធដោយផ្ទាល់ដៃ ក្នុងគោលបំណងចែករំលែកពីបទពិសោធរបស់លោក និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលកំពុងតតាំងនឹងជំងឺដ៏កាចសាហាវកូ វី ដ-១៩ ដល់បងប្អូនអ្នកគាំទ្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអត្ថន័យនៃបទចម្រៀងថ្មី មានចំណងជើង «គ្រូពេទ្យរួមដៃការពារខ្មែរ» នេះដែរ អតីតតារាចម្រៀងក្រុម RG Band បានឱ្យដឹងថា «លោកចង់រំលេចឱ្យបងប្អូនខ្មែរឃើញពីទឹកចិត្ត និង ការតស៊ូយ៉ាងមុតមាំរបស់ក្រុមគ្រូពេទ្យប្រៀបដួចជាកងទ័ពជួរមុខ កំពុងប្រយុទ្ធក្នុងសមរភូមិ កំពុងតែតានតឹងខ្លាំង មិនថាជំងឺកំពុងសំងំលាក់ខ្លួននៅទីណា នៅកន្លែងណាខ្លះនោះទេ គឺមានវត្តមានគ្រូពេទ្យជួរមុខជានិច្ច ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឆាប់ៗ ដើម្បីឱ្យប្រទេសជាតិវិលទៅកាន់សេចក្តីសុខឡើងវិញ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោកបានបន្ថែមថា «ទោះស្ថិតក្នុងកាលៈទេសៈណា ក្នុងនាមជាគ្រូពេទ្យជួរមុខ ទោះមិនបាននៅផ្ទះជុំគ្រួសារដូចប្រជាពលរដ្ឋទូទៅ ដោយត្រូវចុះបំពេញការងារយ៉ាងសកម្មក្តី ក៏មិនត្អូញត្អែរ និង នឿយណាយចិត្ត ដែលទាំងនេះគឺខិតខំដើម្បីយកក្តីសង្ឃឹម និង ស្នាមញញឹមបងប្អូនខ្មែរត្រឡប់មកវិញឆាប់ៗផងដែរ» ។ «ប្រភព ប្រជាប្រិយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំឱ្យខាតពេលយូរ សូមចុចស្តាប់បទចម្រៀងថ្មីរបស់លោក ឌឿ វិសាល នៅខាងក្រោម ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021