ចំពោះជនជាតិខ្មែរ ពិធីភ្ជាប់ពាក្យ និងពិធីរៀបអាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងឆាកជីវិតគ្រប់រូប ដោយមុនឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ចិត្តគ្នាទៅវិញទៅមក ហេីយក៏មានគូស្នេហ៍មួយចំនួនទៀត បានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រេីនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសមួយនេះ។
យ៉ាងណាមិញ នៅរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ ហួត ស្រីរ័ត្ន បានបង្ហោះអំពីទិដ្ឋភាព ក្នុងពិធីភ្ជាប់ពាក្យបងប្រុសរបស់ខ្លួន ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំឡេីង ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អាករៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ក្នុងពិធីភ្ជាប់ពាក្យមួយនេះ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រេីប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក រហូតមានការចែកចាយរាប់ពាន់ដង ត្រឹមតែរយៈពេលប៉ុន្មានម៉ោងនោះ គឺដោយសារតែ កូនកំលោះ និងកូនក្រមុំ គឺមានអាយុខុសគ្នាឆ្ងាយពេក ដោយកូនក្រមុំ មេីលទៅប្រហែលអាយុត្រឹមតែ១០ឆ្នាំស្ដេីងតែប៉ុណ្ណោះ ចំណែកឯកូនកំលោះ មានអាយុជាង២០ឆ្នាំទៅហេីយ។ ចំពោះពិធីភ្ជាប់ពាក្យមួយនេះ មិនមានការបញ្ជាក់អំពី ទីតាំង និងកាលបរិច្ឆេទ ពីសំណាក់ម្ចាស់គណនីខាងលេីនោះទេ។ ប៉ុន្ដែក្រោយឃេីញថ្ងៃជ័យមង្គលរបស់គូស្នេហ៍ថ្មីមួយគូនេះ មហាជនជាច្រេីន ក៏បាននាំគ្នាចូលមកខមិន ធ្វេីការជូនពរឱ្យពួកគាត់ទាំងពីរ រកសុីទទួលទានមានបាន និងស្រលាញ់គ្នា រហូតដល់ចាស់កោងខ្នង តរៀងទៅ។