ភ្នំពេញ. កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានការចាប់ខ្លួនកូនប្រសារប្រុសរបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលជាម្ចាស់មុខជំនួញប្រេនល្បីឈ្មោះធំៗ KOI និង Tube Cafe ព្រមទាំងជាម្ចាស់ហាងPizza Yellow Cab ក្នុងករណីជួលមនុស្សស្រី-ប្រុសថតអាស-អាភាសដើម្បីបំភាន់សាធារណជន និងបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរបំផុតលើពីធីការិនីកញ្ញា មាន ពេជ្ររីតា។
មិនបានប៉ុន្មានម៉ោងក្រោយមក កម្លាំងសមត្ថកិច្ចក៏បានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាស-អាសភាសដើម្បីបំភាន់ភ្នែក មហាជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។
ចំពោះរឿងនេះទៀតសោត ធ្វេីឲ្យមហាជន នឹកស្មានមិនដល់ ដែលលោក ឃន ឈុន ដារ៉ា ដែលជាអ្នកធុរកិច្ចដ៏ល្បីម្នាក់ បែរជាមកធ្វេីរឿងបែបនេះទៅរួច។
គួរបញ្ជាក់ផងដែរថា ជុំវិញករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះបន្ត ដោយកម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។