Connect with us

កំសាន្ត&ប្លែកៗ

ហួសចិត្ត! ធ្វើមើលតែតារាមិនអាចប្រកបរបរផ្សេងក្រៅពីសិល្បៈ… អ្នកលេងហ្វេសប៊ុកម្នាក់ចូលខមិនថា (តារាចម្រៀងធ្លាក់ខ្លួនដល់ថ្នាក់លក់ធុរេនផង) ស្រាប់តែតារាចម្រៀង បាន មុនីល័ក្ខ ឆ្លើយតបវិញបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តស្គាល់រួចមកហើយនូវតារាចម្រៀងស្រី បាន មុនីល័ក្ខ ហើយមួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថាបានចាប់ផ្ដើមបង្កើតមុខរបរថ្មីមួយបន្ថែមទៀត ក្រោយពីអាជីពខាងផ្នែកសិល្បៈមានភាពស្ងប់ស្ងាត់ដោយសារការផ្ទុះនូវជំងឺកូ.វីដ១៩។ អាជីពថ្មីរបស់ មុនីល័ក្ខ គឺការលក់ចំណីអាហារ ដោយក្នុងរដូវកាលធុរេននេះ មុនីល័ក្ខ បានងាកមកចាប់អារម្មណ៍លើការលក់ផ្លែធុរេនផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថាតាមរយៈអាជីពថ្មីនេះ ពិតជាទទួលបានការគាំទ្រគួរសមដែរ ដោយឃើញមានការនាំចូលផ្លែធុរេនជារៀងរាល់ថ្ងៃ សម្រាប់លក់ជូនអតិថិជនដែលត្រូវការ។ ទាក់ទងនឹងការលក់ផ្លែធុរេននេះដែរ ស្រាប់តែមានអ្នកលេងហ្វេសប៊ុកម្នាក់បានចេញមកនិយាយថា៖ “តារាចម្រៀងធ្លាក់ខ្លួនដល់ថ្នាក់លក់ធុរេនផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ចេញមតិមួយនេះត្រូវបាន មុនីល័ក្ខ ចាប់អារម្មណ៍ខ្លាំង និងបានបញ្ចេញប្រតិកម្មចំពោះមតិមួយនេះ ដោយរៀបរាប់បែបនេះថា៖ «ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក។ ធ្លាក់ខ្លួន រឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិតមិនមែនទៅឆ.ក់ប្ល.ន់គេទេបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត 😁»។ ដោយឡែកគេក៏បានឃើញការចូលរួមបញ្ចេញមតិពីតារាសម្ដែងលោក ប៉ែន ចំរុងផងដែរ ចំពោះរឿងរ៉ាវនេះ ដោយតារាប្រុសរូបនេះបានសរសេរថា ៖ “បើធ្លាក់ដើរលួ.ចគេចាំថាខុស ចុះបើរកទទួលទាន លក់ទុរេនខុសច្បាប់មែន?”។ ជាមួយគ្នានេះផងដែរក៏បានការបញ្ជេញមតិយ៉ាងច្រើនជុំវិញការខមិនខាងលើនេះដោយអ្នកខ្លះបានលើកឡើងថា៖ មាន​លុយ​ទិញ​ធុរេន​សុី​ដែរ​ទេ​ថា​គេ​ធ្លាក់​ខ្លួន​, វាជាមុខរបរសុច្ចរិត មិនបានទៅបោកប្រាស់អ្នកណាទេ, គ្រាន់តែលក់ធុរេនមានអីមិនល្អ…។ល។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021