Connect with us

កំសាន្ត&ប្លែកៗ

សូមចូលរួមរំលែកទុក្ខផង! ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ជាសមាជិកក្រុមសិល្បៈ ល្ខោនបាសាក់ខេត្តត្បួងឃ្មុំ បានទទួលមរណភាពដោយសារតែ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា កាឆែត ត្រូវជាសមាជិកក្រុមរបស់ខ្លួន បានទទួលមរណភាពដោយសារតែជំងឺគ្រុនឈា ម។ មរណភាពរបស់ប្អូនស្រីខាងលើរូបនេះ គឺជាការបាត់បង់នូវធនធានដ៏ល្អម្នាក់សម្រាប់សង្គមជាតិ និង កូនស្រីជាទីស្រលាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ “ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បាត់បង់ធនធានដ៏ល្អម្នាក់ទៀតហើយ តស៑ូ ព្យាយាមហ្វឹកហាត់មិនដែលត្អូញថាហត់មួយម៉ាត់ ទោះបីត្រូវស្ដីអោយក៏មិនដែលខឹង នៅតែចា៎ប៉ាៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រលាញ់សិល្បៈល្ខោនបាសាក់ណាស់ បញ្ជូនអោយទៅរៀនបន្ថែមនៅសាលាមធ្យមវិចិត្រសិល្បៈ ពេលចេញសម្ដែងតាមខេត្តម្ដងៗត្រូវរត់ពីសាលាមកកន្លែងសម្ដែង រួចក៏រត់ទៅសាលារៀនវិញទាំងភាពអត់ងងុយ រត់ទាំងថ្ងៃរត់ទាំងយប់ក៏មាន ងោកលើឡាន ងោកលើកង់បី ងោកលើម៉ូតូ ទើបតែនិយាយប្រាប់និងសួរប៉ាសោះថា នឹកល្ខោនណាស់ប៉ា មិនដឹងថ្ងៃណាបានចេញសម្ដែងទៀត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបានប៉ុន្មានថ្ងៃផង ……………..ហេតុអ្វីមិននៅចាំល្ខោនចេញសម្ដែងកូន??? ឬកូនលែងចង់សម្ដែងទៀតហើយ???កូនឈប់ស្រលាញ់សិល្បៈល្ខោនបាសាក់ហើយមែនទេ??? ដល់ពេលឈឺផ្ដាំអ្នកផ្ទះមិនអោយប្រាប់ប៉ាទៀតខ្លាចប៉ាលំបាក ហេតុអ្វីក៏ចិត្តម៉្លេះកូន???បើអោយប៉ាម៉ាក់ដឹង នោះកូនប្រហែលមិនអីទេ ទៅអោយបានស្ងប់សុខណាកូន ប៉ាម៉ាក់ ប្អូនៗនិងបងប្អូនក្នុងក្រុមយើង នៅតែស្រលាញ់ នៅតែនឹករឭកដល់កូនជានិច្ច(កាឆែត)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់ប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021