Connect with us

កំសាន្ត&ប្លែកៗ

ត្រេកអរជំនួស! ទីបំផុតរកឃើញ ម្ចាស់ម្កុដពេជ្រ មាស៣គីឡូ និងរថយន្ត ហើយ ក្នុងកម្មវិធីរបស់អ្នកស្រី ទ្រី ដាណា ដោយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យមួយដែលក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បានបង្កើតឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នោះគឺព្រឹត្តិការណ៍ជួបជុំម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ និងចែករង្វាន់ដល់បុគ្គលឆ្នើមជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការចាប់ដៃសហការគ្នាបានយ៉ាងល្អ លើការចែកចាយគ្រឿងសម្អាងម៉ាក N.N.P នៅទូទាំងប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ ព្រមទាំងផ្ដល់ជាកាដូរជាច្រើនរួមមាន ម្កុដពេជ្រ, មាស៣គីឡូ, ថយន្តស៊ែរីទំនើប២គ្រឿងម៉ាក Ford Ranger និងរង្វាន់ម៉ូតូ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ជូនដល់តំណាងឆ្នើមក្នុងគោលបំណង លើកទឹកចិត្តឱ្យនារីទាំងអស់ ចេះចាប់ផ្ដើមរកស៊ីដោយខ្លួនឯង ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ នៅអ៊ីអន ២សែនសុខ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លែងនៅក្នុងឱកាសនោះ លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានលើកឡើងថា ពិធីជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់អ្នកជំនួញឆ្នើម ដែលរៀបចំដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នាពេលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យគ្រឿងសម្អាងនៅកម្ពុជា បានឆ្លុះបញ្ចាំឲ្យឃើញពីប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ឋិតនៅក្រោមដំបូលសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឲ្យយើងទាំងអស់គ្នា។ ជាមួយគ្នានោះ លោក បានបន្តថា ឱសថ គ្រឿងសម្អាង និងបរិក្ខាពេទ្យជាផ្នែកមួយមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឲ្យមានការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងជាពិសេសការរកទទួលទានរបស់យើងត្រូវធ្វើយ៉ាងណា ឲ្យស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសនិងច្បាប់ឱសថ ដែលមានជាធរមានខណៈការផ្សព្វផ្សាយតាម Online និងសង្គម Facebook ដោយភាគច្រើននិង គ្មានច្បាប់ទំលាប់ត្រឹមត្រូនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បានឲ្យដឹងថា ផលិតផល N.N.P ទទួលពីស្គាល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មស្របច្បាប់ បានលើកឡើងថា ការបើកក្រុមហ៊ុននេះ គឺមានគោលគំនិត ចង់ជួយឱ្យនារីខ្មែរទាំងអស់ ចេះចាប់ផ្ដើមប្រកបមុខរបរដោយខ្លួនឯង ដោយចាប់ផ្ដើមពីដើមទុនតិចតួចបំផុត។

អ្នកស្រី ទ្រី ដាណា បានលើកឡើងថា ការបើកក្រុមហ៊ុនមួយនេះឡើង គឺមានគោលគំនិតធំ២៖ ទី១ ចង់ឱ្យការនាំចូលគ្រឿងសម្អាងមានលក្ខណៈស្របច្បាប់ និងមានគុណភាពល្អស្របតាមស្តង់ដារ សម្រាប់សុខភាពអ្នកប្រើប្រាស់នៅកម្ពុជា។

ជាក់ស្ដែង គ្រប់ផលិតផល NNP សុទ្ធតែមានការទទួលស្គាល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម ព្រមទាំងផ្សព្វផ្សាយដោយស្របច្បាប់។ ចំណែកគោលគំនិតចម្បងទី២ គឺចង់ជួយឱ្យនារីខ្មែរទាំងអស់ ចេះចាប់ផ្ដើមប្រកបមុខរបរដោយខ្លួនឯង ដោយចាប់ផ្ដើមពីដើមទុនតិចតួចបំផុត។

បុគ្គលឆ្នើមដែលទទួលបានរង្វាន់នារាត្រីថ្ងៃដដែលនេះ បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយរៀបរាប់ឲ្យដឹងថា ពួកគាត់មិននឹកស្មានថា បានក្លាយជាម្ចាស់រង្វាន់ម្កុដពេជ្រ, មាស៣គីឡូ, ថយន្តស៊ែរីទំនើប២គ្រឿងម៉ាក Ford Ranger និងរង្វាន់ម៉ូតូ ឡើយ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021