Connect with us

កំសាន្ត&ប្លែកៗ

សំណាងណាស់!!​ បុរសម្នាក់សំណាងរៀបការជាមួយព្រះនាងជប៉ុន ដែលធ្លាប់មកជួយកុមារកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​​​នាង​​​ជប៉ុន Ayako បានសម្រេចចិត្តមក​​​រៀប​​​ការ​​​ជាមួយ​​​បុរស​​​ធម្មតាម្នាក់ បាន​​​ធ្វើ​​​ឱ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​។ បុរសសាមញ្ញម្នាក់នោះ គឺ​​​ជា​​​វិស្វករ​​​ម្នាក់​​​ដែល​​​មាន​​​អាយុ ៣២​​ឆ្នាំ​​​​។​​​​លោក Kei Moriya ធ្លាប់​​​មក​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​២០១៦ ហើយ​​​លោក​​​ជា​​​សមាជិក​​​ម្នាក់ ក្នុង​​​អង្គការ​​​ដែល​​​ជួយ​​​កុមារ​​​កម្ពុជា​​​ជា​​​ច្រើន​​​នាក់​។​លោក​​​ស្រី​​​ជា​​​មនុស្ស​​​មាន​​​ចិត្ត​​​សប្បុរស​​​ដោយ​​​លះ​​​បង់​​​ធន​ធាន​​​ផ្ទាល់​​​ខ្លួន​​​ជួយ​​​ដល់​​​កុមារ​​​កម្ពុជា​​​ជិត ២០០​​នាក់ ​​​ឱ្យ​​​ទទួល​​​បាន​​​ការ​​​អប់​រំ និង​​​ការ​​​រស់នៅ​​​កាន់​​​តែ​​​ប្រសើរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​​ធ្លាប់​​​មក​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មករា ​​ឆ្នាំ​​២០១៦ ដើម្បី​​​សួរ​​​សុខទុក្ខ​​​កុមារ​​​កម្ពុជា​​​មួយ​​​ចំនួន ព្រម​​​ទាំង​​​ពិ​និត្យ​​​ស្ថានភាព​​​ជាក់​​​ស្ដែង​​​ក្នុង​​​ការ​​​រក​​​វិធី​​​ជួយ​​​ផង​​​ដែរ​។
​អ្វី​​​ដែល​​​ពិសេស គឺ​​​នៅ​​​ថ្ងៃ​​​ទី​៣០ ខែ​​​តុលា ជា​​​ពេល​​​ទទួល​​​ភ្ញៀវ ព្រះ​​​នាង Ayako បាន​​​គ្រង​​​ឈុត​​​ច្នៃ​​​ចេញ​​​ពី​​​សូត្រ​​​តម្បាញ​​​ខ្មែរ ដែល​​​ទទួល​​​បាន​​​ពី​​​កម្ពុជា​​​នោះ​។​បើ​​​តាម​​​ប្រភព​​​ព័ត៌មាន​​​នានា​​​បាន​​​ឱ្យ​​​ដឹង​​​ថា ព្រះ​​​នាង Ayako មាន​​​ព្រះ​​​ជន្ម ២៨​​ព្រះ​​​វស្សា គឺ​​​ជា​​​បុត្រី​​​ទី​៣ នៃ​​​ព្រះ​​​អង្គ​​​ម្ចាស់ Tamakado ដែល​​​ជា​​​បង​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ព្រះ​​​ចៅ​​​អធិរាជ​​​ជប៉ុន Akihito​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​​​អាពាហ៍ពិពាហ៍​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​២៩ ខែ​​​តុលា​​​ឆ្នាំ​២០១៨ កន្លង​​​ទៅ ឯ​​​ពិធី​​​ទទួល​​​ភ្ញៀវ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​៣០ ខែ​​​តុលា ក្នុង​​​សណ្ឋាគារ New Otani នៃ​​​ក្រុង​​​តូ​ក្យូ​។ ពិធី​​​នេះ មាន​​​ភ្ញៀវ​​​កិ​ត្តិ​យស​​​ចូល​​​រួម​​​ប្រហែល ៧០ ដែល​​​សុទ្ធតែ​​​សែស្រឡាយ​​​រាជ​វ​ង្ស​​​ព្រះ​​​ចៅ​​​អធិរាជ អ្នក​​​នយោបាយ និង​​​នាយក​រដ្ឋ​ម​ន្ត្រី​​​ជប៉ុន Shinzo Abe ផង​​​ដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021