រឿងរ៉ាវគ្រប់យ៉ាងបានធ្វេីអោយមនុស្សគ្រប់គ្នាមានការភាំងភាន់ខ្លាំងមែនទែនដែលថានៅពេលនេះបុគ្គលដែលត្រូវចូលមកបំភ្លឺត្រូវបានសម្រាក់នៅមន្ទីរពេទ្យនឹងរឿងរ៉ាវចាស់ៗកំពុងតែមានការចោទសួរទៅបុគ្កលខាងស្រីនឹងកំពុងតែរងចាំនៅការបំភ្លឺពីបុគ្គលខាងប្រុសដែលកំពុងតែសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យនាពេលថ្មីៗនេះឯង។បានអោយដឹងថារឿងរ៉ាវមួយនេះបានគាស់កកាយមនុស្សជាច្រេីនអោយមានការចាប់អារម្មណ៏នឹងការ
ឈឺឆ្អេីរជាខ្លាំងនៅទង្វេីរមួយដែលសង្គមកំពុងតែស្អប់ខ្ពេីមគឺការបៀតបៀនទៅលេីមនុស្សស្រីនឹងការរំលោភបំពានទៅលេីរៀងកាយដោយមិនមានការយល់ព្រមពីភាគីម្ខាងទៀត។នៅក្នុងហេតុកាណ៏មួយនេះបានអោយតារាសិល្បះជាច្រេីននឹងមានទាំងអ្នកនៅក្នុងជួរមន្ត្រីរាជការផងដែរបានចូលមកបញ្ចេញមតិនៅលេីរឿងនេះជាច្រេីនមិនតែប៉ុណ្ណោះក៏មានការជួយជ្រុំជ្រែងពីមេធាវីស្មគ្រ័ចិត្តរបស់សម្តេចតេជោហ៊ុនសែនផងដែរ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ឆ្លេីយតបតាមសំណេីររបស់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលស្នេីសុំតុលាការអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា បាននៅក្រៅឃុំបណ្ដោះអាសន្ននោះ ពេលនេះ ចៅក្រម បានសម្រេច
យល់ព្រមអោយកញ្ញា មាន ពេជ្ររីតា បាននៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃនេះហើយ និងបានដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំពោះសំណុំរឿងនេះ តុលាការនឹងបន្តស៊េីបអង្កេតរកការពិតដេីម្បីរកយុត្តិធម៌អោយភាគីពាក់ព័ន្ធបន្តទៀត។
ក្រោយពីទទួលបានសេរីភាពបណ្តោះអាសន្ននៅរសៀលនេះ ក៏បានលេចធ្លាយនៅរូបភាពរបស់ កញ្ញា មាន ពេជ្ររីតា កាន់ដៃម្តាយឡើងជាប់ ធ្វើដំណើរទៅ កាន់ការិយាល័យមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដើម្បីសាកសួរអំពីរឿងរ៉ាវ ដែលបានកើតឡើងជាមួយឧកញ៉ា ហេង សៀ។ តាមរយៈរូបភាព ឃើញថាកញ្ញា លើកដៃសំពះមិនឈប់ ក្នុងទឹកមុខភ័យខ្លាច មើលហើយពិតជាគួរឲ្យអាណីតណាស់។
ដោយលែកនៅថ្ងៃនេះ ក៏លេចចេញនៅក្រដាសប្រតិបត្តិការណ៍ផ្ញើលុយពីគណនីធនាគារ Heng Sier បានផ្ទេរប្រាក់ចំនួន3ដង ឲ្យទៅគណនីដែលសរសេរជាភាសាអង់គ្លេសថា Mean Pechrita ដោយក្នុងនោះមានកំណត់សម្គាល់ច្បាស់លាស់ថា៖
១. ទីមួយនៅថ្ងៃទី 21 ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 168ដុល្លា ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សំរាប់លាភសំណាងស្គាល់ហ៊ា ២. ទីពីរនៅថ្ងៃទី2 ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 350ដុល្លា ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi
៣. ទីពីរនៅថ្ងៃទី13 ខែមេសា វេលាម៉ោង9 និង 40នាទី គណនី Heng Sier បានផ្ទេរទឹកប្រាក់ 168ដុល្លា ឲ្យទៅគណនីខាងលើដដែល ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year ៤. ទីបីនៅថ្ងៃទី19 ខែមេសា គណនី Hong Sier បានផ្ទេរប្រាក់ចំនួន 111ដុល្លា ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់ខូវីដ19 ។ ៥. ទីប្រាំ ចំនួន 50 ដុល្លារ។ សង្ឃឹមថាក្រដាសប្រតិ្តបត្តិការណ៍ផ្ញើលុយ នឹងត្រូវបានបកស្រាយពីភាគីសងខាង ថាតើពិតឬយ៉ាងណា សូមរងចាំបន្តទៀត សូមអរគុណ៕