Connect with us

កំសាន្ត&ប្លែកៗ

ស្តាប់ហេីយព្រឺក្បាលខ្លាំងណាស់…! វត្ថុបុរាណមួយនេះហេីយជាអ្នកបាំងមុខអោយបុរសម្នាក់ដុតផ្ទះ.ស.ម្លា.ប់.ប្រពន្ធកូនអោយ.បា.ត់.ប.ង់.ជី.វិ.ត.រហូត០៥នាក់ក្នុងពេលតែមួយនឹងពេលដឹងពីតម្លៃរបស់វាពិតជាមានតម្លៃថ្លៃនឹកស្មានមិនដល់

ចាំករណីដុ.តផ្ទះសម្លា.ប់ប្រពន្ធកូន ចំនួន៥នាក់ ស្លា.ប់ក្នុងពេលតែមួយ ដែលឃា.ត.ក.រជា ឪពុកនិងប្តីរបស់ ជនរ.ងគ្រោះទាំងនេះ ដោយធ្វើឲ្យផ្អើលមនុស្សម្នាលើបណ្តាញសង្គមជាខ្លាំង តែអ្វីដែលចម្លែកនោះគឺ ក្រុមជំនាញរកឃើញវត្ថុបុរាណជា កងជើងទេវរូប ទម្ងន់ ១គីឡូ៦ខាំ ក្នុងគំនរផ្ទះដែលឆេះហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីរបស់ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា កងជើងទេវរូបស្រី នេះ ធ្វើពីលោហៈ មានស្ពាន់ ដែក និងលង្ហិន កសាងតាមរចនាបថ ក្រោយសម័យអង្គរ គឺក្រោយសតវត្សទី១៨ មានទម្ងន់១,៦គីឡូក្រាម ជាវត្ថុមានតម្លៃ ក្នុងប្រវត្តិសាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឲ្យដឹងរបស់ មន្ត្រីនគរបាលម្នាក់ ប្រាប់ថា កងជើងទេវរូបស្រី នេះ យកចេញពីផ្ទះដែលភ្លើងឆេះនេះ ស្ថិតនៅក្នុង ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ជនស.ង្ស័យរូបនេះ ឈ្មោះ នន់ សារ៉េត បានសែនព្រេនរស់នៅជាមួយ ប្រពន្ធឈ្មោះ អៀន សុខ ស្ត្រីមេម៉ាយកូន៣នាក់ ជាអ្នកស្លា.ប់ តាំងពី ឆ្នាំ ២០១៧ ដោយពួកគេទាំងពីរ បានចាប់ដៃគ្នា ប្រឹងរកស៊ីហើយ ក៏បានកូនប្រុសម្នាក់ទៀត អាយុ២ឆ្នាំ ស្លា.ប់ក្នុងព្រឹត្តិការណ៍នេះដែរ ជាមួយគ្នានេះ បុរសជាប្តី ក្រោយមកក៏បាន ក្លាយជា គ្រូទស្សន៍ទាយ និងព្យាបាលជំងឺ ក្រោយជីកដីបាន កងទេវរូប នោះ។ តែក្រោយមក មានជម្រោះជាមួយប្រពន្ធជាខ្លាំង ព្រោះខ្លួនចង់យកកងជើងនោះទៅលក់ ដោះបំណុលធនាគារ មានរហូតដល់ទៅ ២ម៉ឺនដុល្លារ តែប្រពន្ធមិនព្រម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ លោកក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា យប់ថ្ងៃកើតហេតុ គឺថ្ងៃទី៩ ខែឧសភានោះ ក្រោយពេលអគ្គិភ័យស្ងប់បន្តិច លោកក៏បានឲ្យប្រជាការពារដឹកឈ្មោះ នន់ សារ៉េត ទៅ មណ្ឌលសុខភាព ព្រោះតែស្លុតនឹងហេតុការណ៍ខ្លាំងពេក ។ ស្រាប់តែព្រឹកឡើងថ្ងៃទី ១០ ខែឧសភា គាត់ឃើញឈ្មោះ នន់ សារ៉េត មកដល់ផ្ទះកន្លែងកើតហេតុវិញ ហើយមិនឃើញចាប់អារម្មណ៍នឹងសាកស.ពដែលស្លា.ប់រណូករណែលនោះទេ បែរជាដើររកវត្ថុបុរាណ គឺ កងជើងទេវរូប ទៅវិញ។ មិនតែប៉ុណ្ណោះ ជនស.ង្ស័យ បានយកវត្ថុបុរាណនោះ ចេញពីគំនរដែកឆេះនោះ មកអង្គុយនៅក្រៅ តែត្រូវបានគាត់ បញ្ជាឲ្យទៅទុកទីតាំងដើម ដើម្បីត្រៀមឲ្យក្រុមជំនាញចុះមក ធ្វើកោសល្យវិច័យ ផ្ទុយទៅវិញ បុរសជាប្តី បានយកកងជើងនោះ ទៅដាក់នៅរានទេវតា ដែលឆេះអស់មុខផ្ទះទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត លោកមេឃុំ បានបន្ថែមលើនេះទៀតថា កងជើងនេះ បើតាមដឹងរបស់គាត់ គឺបុរសនេះ រកឃើញ ក្រោយពេល ឡានដឹកអាចម៍ដី ចាក់ក្នុងស្រែដើម្បីធ្វើផ្ទះ ខណៈពេល កំពុងឆាយដីនោះ ក៏ឃើញកងជើងនេះ។ ក្រោយមក បុរសនោះ បានយកទៅបង្ហាញ លោកមេឃុំ ថាមានគេចង់ទិញ តែបន្ទាប់មកក៏ប្រែជាឮថាលក់មិនដាច់ទៅវិញ ព្រោះជារបស់មិនសុទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ លោកមេឃុំ បានសង្កត់ធ្ងន់ថា របស់បុរាណយកមកដាក់ផ្ទះអាច នាំរឿងក្តៅក្រហាយ ធ្វើឲ្យបែកបាក់ នេះបើតាមជំនឿបុរាណ តែអ្វីដែលធ្វើឲ្យគាត់ហ៊ាននិយាយបែបនេះទៅទៀតនោះ ព្រោះ តាំងពីបាន ប្រពន្ធនៅទីនេះ បុរសជាប្តី ជាមនុស្សស្លូតបូត គោរពចាស់ទុំ សុភាពរាបសារ មិនមែន ជាមនុស្សកោងកាច ចិត្តដាច់ ដល់ថ្នាក់សម្លាប់ប្រពន្ធ កូនបែបនេះទេ នេះប្រហែលអាចមកពី កងជើងទេវរូប នេះទេដឹង?៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021