ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានប្រុសៗពីរនាក់ បានស្រលាញ់គ្នានិងបានកាន់ដៃគ្នាដើរទៅផ្លូវអនាគត ដោយក្តីស្រលាញ់ដែលមានចំពោះគ្នា ។ ពួកគេក៏បានស្ម័គ្រចិត្តរួមរស់ជាមួយគ្នា និងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅពេលឆាប់ៗ ។ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា លក្ខិណា សំអាងការដែលបានបង្ហោះពីទិដ្ឋភាព Pre-Wedding របស់គូស្នេហ៍មួយគូនេះ ។
ក្នុងនោះផងដែរក៏មានការចូលរួមបញ្ជេញជាមតិជាច្រើន ចំពោះគូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះ ហើយនេះក៏មិនមែនមានតែមួយគូនេះទេ គឹធ្លាប់មានជាច្រើនគូដែលស្រលាញ់ភេទដូចគ្នា ។
ការពិតណាស់ការថតនេះត្រូវបាន គេអោយដឹងថាគឺជាការថតតាំងមុខរោងការ ហើយទីតាំងថតវិញគឺនៅឯ ស្រុកសំរោង ភ្នំជីសូរ ជាចុងក្រោយក៏សូមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតផងចុះ ៕