បរទេស៖ ហ្វូស៊ីលឆ្អឹងភ្លៅ ដែលត្រូវបានគេរកឃើញ នៅក្នុងរូងភ្នំនៅតំបន់គ្រីមេ ជាប់ នឹងប្រទេសរុស្ស៊ី គឺជាឆ្អឹងរបស់ពពួកបក្សីយក្សដ៏ធំម្យ៉ាងមានទម្ងន់ ៤៥០គីឡូ ធ្ងន់ស្មើ នឹងសត្វខ្លាឃ្មុំទឹកកកមួយក្បាល។
ឆ្អឹងហ្វូស៊ីល ដែលត្រូវបានគេរកឃើញ នៅតាមតំបន់ឆ្នេរ ភាគខាងជើង សមុទ្រខ្មៅនេះ មានអាយុកាលចន្លោះ ពី១.៥ ទៅ ១.៨លានឆ្នាំមុន ជាពេល ដែលមនុស្សស្វា Homoរុករានទ្វីបអឺរ៉ុប។
ដោយគេស្គាល់ថាជាប្រភេទបក្សី Pachystruthio Dmanisensisវាគឺជា សត្វបក្សី ដែលមិនអាចហើរបាន ពោល គឺវាមាន មាឌធំជាងសត្វមាន់អូទ្រីសបច្ចុប្បន្ន រហូតដល់ទៅ ៣ដង វាមានកម្ពស់៣ម៉ែត្រកន្លះ ហើយអាចរត់បានយ៉ាងលឿនទៀតផង។
ពពួកសត្វប្រភេទនេះដែរ ពួកវាបានផ្តល់ ឲ្យបុព្វបុរស យើងនូវប្រភពសាច់ជាច្រើនដូចជា ឆ្អឹង ស្លាប និងស៊ុតផងដែរ។
លោក Nikita Zelenkov គឺជាបុរាណវិទូ មកពីបណ្ឌិតសភាវិទ្យាសាស្ត្រអាមេរិក បាននិយាយថាមិនធ្លាប់ដែលមានបក្សីមាឌធំបែបនេះ ត្រូវបានរាយការណ៍ថា មាននៅអឺរ៉ុបនោះទេ។
លោកបាននិយាយថា យើងមិនដឹងថា តើវាបានផុតពូជតាំង ពីពេលណានោះទេ ប៉ុន្តែច្បាស់ណាស់ថា វាមិនអាចរស់នៅរហូតដល់ ១.២លានឆ្នាំមុននោះទេ។
ពួកវាអាច នឹងរស់នៅជាមួយក្រុមមនុស្សស្វា Homoដែលជាមនុស្សដំបូងគេនៅលើផែនដី៕