យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មន្ត្រីអនុរក្សពន្ធនាគារព្រៃស(ម២)នាំស្ត្រីជាប់ ស ង្ស័ យ មកប្រគល់ជូនចៅក្រមស៊ើបសួរ ដើម្បីសាកសួរឡើងវិញ
ដែលមានមេធាវីការពារក្តីមកស្តាប់ចម្លើយ ក្នុងនោះក្រុមមេធាវីក៏បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងកូនក្តីគឺនាង មាន ពេជ្ររីតា ហៅយូប៊ី បាននៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ។
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់ថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន
បានដាក់លិខិតចូលសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីស្នើសុំឲ្យមានការដោះលែងនាង មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ My TV បាននៅក្រៅឃុំបណ្តោះអាសន្ន ។
ក្រោយពីចៅក្រម បើកការសាកសួរកញ្ញា មាន ពេជ្ររីតា អស់រយៈពេលច្រើនម៉ោង រហូតដល់ម៉ោងជាង៧យប់ ថ្ងៃដដែលនេះ កញ្ញា មាន ពេជ្ររីតា
ត្រូវបានមន្ត្រីអនុរក្ស នាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្នវិញ ដោយរង់ចាំបន្តការសាកសួរបន្ថែមទៀត នៅថ្ងៃស្អែក ។
គួររំលឹកផងដែរថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងនៅក្នុងរថយន្ត។
ករណីប៉ុនប៉ងនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួប
ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។’