យោងតាមការបង្ហោះផ្សាយនៅលើហ្វេសបុកជាផ្លូវការរបស់ TYDA ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោបានឱ្យដឹងថា៖
«ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ៩១នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ
ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់
ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។»។ក
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្ល ងកូវីដ១៩ ថ្មី
ចំនួន ៤៨០នាក់បន្ថែមទៀត ក្នុងនោះមាន ៤៧០ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៣៥០នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២០២២៣នាក់ អ្នកជាសះស្បើយ= ៨១៧០ នាក់ (+៣៥០) , អ្នក ស្លា .ប់ = ១៣១ នាក់ ។