នៅមុននេះបន្តិច យោងតាមសារសំឡេងរបស់សម្តេចពិជ័យសេនា ទា បាញ់ ដែលបានផ្ញើជូនទៅក្រុមការងារកំពុងតែបម្រើការចាក់វ៉ាក់សាំងទាំងអស់បានឱ្យដឹងថា
កាលពីពេលថ្មីៗនេះមានករណីបុគ្គលដែលដឹងខ្លួនថាមានវិជ្ជមានកូវីតហើយ ប៉ុន្តែនៅតែចូលខ្លួនមកធ្វើការចាក់វ៉ាក់សាំងទៀត ដែលករណីនេះពិតជាបានបង្កឱ្យមានការ
ព្រួយបារម្ភ និងប៉ះពាល់ខ្លាំងដល់បុគ្គលិក និងប្រជាពលរដ្ឋផ្សេងទៀតនៅកន្លែងចាក់វ៉ាក់សាំង ដូចនេះពាក់ព័ន្ធនឹងករណីនេះ សម្តេចពិជ័យសេនា ទា បាញ់
បានដាក់បញ្ជាឱ្យមានការស្រាវជ្រាវរកជាបន្ទាន់ បើសិនជាមានករណីនេះកើតឡើង នោះបុគ្គលដែលដឹងខ្លួនថាមានផ្ទុកកូវីតហើយនោះ
ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះនេះជាទង្វើដែលគ្រោះថ្នាក់ខ្លាំងមែនទែន ជាពិសេសគឺដល់បុគ្គលិកដែលកំពុងតែបម្រើការចាក់វ៉ាក់សាំងតែម្តង។