ក្រោយហេតុការណ៏ដ៏អាក្រក់បានកេីតឡេីងទៅលេីគ្រួសាររបស់លោក ហួរ ឡាវី នឹង កញ្ញាវីឌីណែត ទិដ្ឋភាពទាំងស្រុងហាកបីដូចជាមិនមានភាពស្រស់បំព្រងដូចមុនសោះអ្វីៗគ្រប់យ៉ាងបានប្រែផ្លាស់ប្តូរនឹងមានតែភាពសោកសៅនឹងការពិបាកចិត្តទាំងអស់គ្នានៅក្នុងការបាត់បង់ម្តាយនឹងប្រពន្ធជាទីស្រលាញ់បែបនេះ។
តារាចម្រៀងជើងចាស់សំឡេងស្អក ហួរ ឡាវី ហាក់មិនទាន់កាត់ចិត្តបានច្រើនពីភរិយាដែលបានស្លាប់ដោយសារជំងឺកូ វី ដ-១៩ កាលពីខែមុនបាននៅឡើយ។ នៅរសៀលថ្ងៃទី១១ ខែឧសភា នេះ លោកបានបង្ហាញសកម្មភាពកូរផែនស្វាយ ឬធ្វើដំណាប់ស្វាយសម្រាប់ចៅៗ ដើម្បីរំលឹកនូវចំណងចំណូលចិត្តមួយរបស់ភរិយាលោកផង។
នៅលើគណនីFacebook ផ្ទាល់ខ្លួនរបស់ដែលបានសរសេរសារដ៏ខ្លីដោយមានភ្ជាប់រូបថត១សន្លឹក នៅមុននេះបន្ដិចថា៖”ថ្ងៃនេះខ្ញុំបាទទំនេរបានធ្វើផែនស្វាយឲ្យចៅៗហូបហើយក៏ជារបស់ដែលប្រពន្ធខ្ញុំចូលចិត្តហូបដែរ”។
តារាចម្រៀង ហួរ ឡាវី បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញនៅក្នុងផ្ទះមួយ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នលោកហាក់កណ្ដោចកណ្ដែងតែម្នាក់ឯង បន្ទាប់ពីភរិយារបស់លោកបានស្លាប់ចោល ហើយកូនស្រីៗរបស់ក៏ធ្លាប់ជួបរឿងអកុសលផ្ទួនៗគ្នាកាលពីខែមុនដែរ ដោយសារជំងឺកូវីដ-១៩៕