ពិតជាដំណឹងមួយដ៏សែនរំភើបសម្រាប់មហាជនអ្នកគាំទ្របវរកញ្ញាខ្មែរ រ៉េត សារីតា បន្ទាប់ពីអ្នកនាង ស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ជារាជនីចិត្តធម៌នោះ បានចំណាយលុយ
របស់ខ្លួនចំនួន ១០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងការចូលរួមគាំទ្រ និង បោះឆ្នោត ឱ្យបេក្ខភាពបវរកញ្ញាខ្មែរ រ៉េត សារីតា ដើម្បីមានឱកាសចូលដល់ Top នៃការប្រកួតប្រជែងសម្រស់កញ្ញាឯកអន្តរជាតិ Miss Universe ២០២០ ដែលកំពុងតែប្រព្រឹត្តិទៅនៅរដ្ឋ Florida សហរដ្ឋអាមេរិក ។,
ជាការពិតការ ប្រកួតប្រជែងមួយនេះ កម្មវិធីនឹងជ្រើសរើសបេក្ខភាពម្នាក់ចេញពីការបោះឆ្នោត ដោយមានសំឡេងច្រើនជាងគេ នឹងក្លាយជាអ្នកឈ្នះចូលដល់ Top ២១ ដោយស្វ័យប្រវត្តិ ក៏ប៉ុន្តែការ Vote នោះក៏ទាមទារឱ្យមានលុយផងដែរ ដើម្បីអាច Vote បាន ពោលគឺចាប់ពី ១ ដុល្លារឡើងទៅ ។
ជាក់ស្ដែងពេលនេះ មហាជនខ្មែរកំពុងតែនាំគ្នាបោះឆ្នោតដោយរួមគ្នាជាកម្លាំងមួយ ចេញថវិកាបន្តិចបន្តួចដើម្បីគាំទ្រដល់បវរកញ្ញាខ្មែរ តែក្នុងនោះគេក៏ឃើញអ្នកនាង ស្រីអូន បាន
ចេញមកខមមិន ថាអ្នកនាងនឹងជួយ ១០០០ ដុល្លារ ។ ដំណឹងនេះពិតធ្វើឱ្យអ្នកគាំទ្ររំភើបណាស់ ហើយគេក៏សង្ឃឹមថា និង មានមហាជនផ្សេងៗទៀតជួយបោះឆ្នោតឱ្យបវរកញ្ញាខ្មែរដូចគ្នា ព្រោះថាពេលនេះនាងកំពុងតែតំណាងឱ្យខ្មែរទាំងមូល ៕