Connect with us

កំសាន្ត&ប្លែកៗ

អតីតថៅកែផលិតកម្ម KH ធ្លាក់ខ្លួន លក់ពុទ្រា ស្រាប់តែលោកបង្ហោះដាក់មួយឃ្លា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគតកាលរបស់មនុស្សយើងម្នាក់ៗពិតជាគ្មានអ្នកណាទស្សន៍ទាយមើលឃើញពីជោគវាសនារបស់ខ្លួនបានឡើយ យ៉ាងណាមិញដូចជា លោក គឹម ហេង ដែលគេធ្លាប់ស្គាល់ថា លោកគឺជាថៅកែ ផលិតកម្ម KH Promotion ដ៏ល្បីកាលជំនាន់ជិត២០ឆ្នាំមុននោះ មកដល់ពេលនេះបន្ទាប់ពីបាត់មុខពីពិភពសិល្បៈ ស្រាប់តែធ្លាក់ខ្លួន លក់ពុទ្រា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កាល​ជា​ចាងហ្វាង​ផលិតកម្ម​ក្នុង​ស្រុក​ដ៏​ល្បី​មួយគឺ” KH Promotion” ដែលជាអ្នកធ្លាប់​បណ្ដុះ​​តារា​ចម្រៀង​ជា​ច្រើន​ឲ្យ​ល្បី​ដល់​សព្វ​ថ្ងៃ​​ មានដូចជា៖​ តារា​ចម្រៀង សុខ ពិសី ហ្សូណូ សុខ ស្រី​នាង ជា​ដើម​បាន​ជ្រក​កោណនៅទីនោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនាពេលថ្មីនេះ​ នៅក្នុងស្ថានភាព​មួយនេះ ប្រិយមិត្ត​ខ្លះ​ដែល​ស្គាល់​លោក​បាន​បង្ហាញ​នូវ​ការ​អាណិត​អាសូរ និង​សង្វេគ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជីវិត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ។ ប៉ុន្តែ​លោក តាំង គឹម​ហេង ខ្លួន​ឯង នៅ​តែ​បង្ហាញ​ភាព​រឹង​មាំ ហើយ​ថា លោក​មិន​ខ្វល់​នឹង​អតីតកាល​លោក​ជា​អ្វី​ឡើយ តែ​រឿង​បច្ចុប្បន្ន​ទេ ទើប​ជា​រឿង​ត្រូវ​គិត ព្រោះ​ជីវិត​ត្រូវ​ការ​រស់​ត​ទៅ​មុខ​ទៀត។ លោក​ថ្លែង​ថា “គឹម​ហេង ពី​មុន​ជា​អ្វី ស្រេច​លើ​បង​ប្អូន​គិត តែ គឹម​ហេង ពេល​នេះ គឺ​ជា​អ្នក​លក់​ពុទ្រា!!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរលោក​ គឹមហេង​ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក បានប្រាប់​ទៅ​អ្នក​ស្គាល់​ ក៏​ដូច​ជា​អតិថិជន​របស់​លោកដោយបញ្ជាក់ពាក្យ​ចុង​ក្រោយថា “ខ្ញុំ​ជា​អ្នក​លក់​ពុទ្រា” ។ ជា​មួយ​នឹងឃ្លា​បន្ថែម​លោក​ ថា “ជួយ​ទិញ​ពុទ្រា​ខ្ញុំ​ផង ១គីឡូ​១ម៉ឺន​រៀល ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ គ្រប់​ទី​កន្លែង”។ ឃើញ​បែប​នេះ ប្រិយមិត្ត​ខ្លះ​ក៏​អាណិត​ជួយ​ទិញ ជា​ការ​លើក​ទឹក​ចិត្ត និង​ខ្លះ​ក៏​លើក​សរសើរ​ពី​ការ​តាំង​ចិត្ត និង​ភាព​រឹង​មាំ មិន​ចុះ​ចាញ់​នឹង​ជីវិត​ដែល​ធ្លាក់​ដុនដាប​មិន​គួរ​ឲ្យ​ជឿ​របស់​លោក។

រំលឹក​ទៅ​អតីតកាល​បន្តិច លោក តាំង គឹម​ហេង គឺ​ជា​ថៅកែ​ផលិតកម្ម​ចាងហ្វាង​ផលិតកម្ម KH Promotion ប៉ុន្តែ​ក្រោយ​មក​ប្រមាណ​ជិត​២០​ឆ្នាំ​មុន មិន​ដឹង​មាន​មូលហេតុ​យ៉ាង​ណា លោក​បាន​ដក​ខ្លួន​ចេញ​បាត់​ស្ងាត់​ឈឹង។ បន្ទាប់​មកប្រមាណ ១០​ឆ្នាំ ក្រោយ​មក​ទៀត ទើប​ដឹង​ថា ការ​ចាកចេញ​ពី​ជីវភាព​ស៊ី​វីល័យ​នៅ​ទី​ក្រុង គឺ​លោក​ទៅ​រស់​នៅ​ធ្វើ​ជា​កសិករ​សាមញ្ញ​មួយ​រូប ធ្វើ​ការ​ដាំដុះ​បន្លែបង្ការ​នៅ​ទឹក​ដី​កំណើត​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ឆាក​ជីវិត​ដំណាក់​កាល​ទី​១​របស់​លោក។

ប្រភពខាងលេីបន្តថា​ ក្រោយ​មក​ទៀត ឆាក​ជីវិត​របស់​​លោក ក៏​បាន​ជួប​​ការ​ផ្លាស់​ប្ដូរ​ដំណាក់​កាល​ទី​២​បន្ថែម​ទៀត​រឹត​តែ​ធ្ងន់ធ្ងរ ក្រោយ​ពី​ភរិយា​របស់​លោក​ដែល​រស់​នៅ​បែក​គ្នា ម្នាក់​នៅ​ចំការ ម្នាក់​នៅ​រាជធានី​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​លែង​លះ​កាល​ពី​អំឡុង​ឆ្នាំ ២០១៩។ ពេល​នោះ លោក គឹម​ហេង បញ្ជាក់​ថា លោក​មិន​ដឹង​ឡើយ​ថា លោក​មាន​កំហុស​អ្វី ពោល​គឺ​ជីវិត​រស់​នៅ​ផ្អែមល្ហែម​សុខ​ៗ ស្រាប់​តែ​ទទួល​បណ្ដឹង​សុំ​លែងលះ ធ្វើ​ឲ្យ​លោក​ស្លុត​ចិត្ត ភ័ន្ត​ភាំង និង​និយាយ​មិន​រួច។

បេីទោះជាយ៉ាង​ណា អ្វី​ៗ​មិន​បាន​បក​ក្រោយ​ទេ ពោល​គឺ​ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​បាន​ដល់​ទី​បញ្ចប់​ជា​ស្ថាពរ ហើយ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ ក៏​បាន​បង់​ក្នុង​ការ​លែងលះ​ដែល​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​មក​ដល់​ឥឡូវ។ ពេល​នោះ​ហើយ ជា​ពេល​ដែល​លោក​ថា លោក​អស់​រលីង​ហើយ​ពី​ខ្លួន…ខណៈ​ប្រិយមិត្ត​ដែល​ស្គាល់​មើល​ឃើញ​ថា លោក​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត​ក្នុង​ឆាក​ជីវិត។ ទោះ​បែប​នេះ គេ​ឃើញ លោក គឹម​ហេង នៅ​តែ​បញ្ចេញ​រូបភាព​ញញឹម សើច​នៅ​លើ​បណ្ដាញ​សង្គម លាក់​បាំង​រឿង​ក្នុង​ចិត្ត​យ៉ាង​ច្រើន។

គេ​តែងឃើញ​សរសេរ​សារ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​រឿយ​ដូច​ជា​ពាក្យ​ថា “សូម​រស់​ដោយ​មាន​ន័យ រីករាយ​អ្វី​ៗដែល​ខ្ញុំ​កំពុង​ធ្វើ” និង “បំភ្លេច​អតីតកាល ហើយ​រីករាយ​នឹង​ពិភព​លោក​ថ្មី​របស់​យើង​” ជា​ដើម។ ជាមួយ​នឹង​ការ​ពង្រឹង​ស្មារតី លោក គឹមហេង ក៏​ត្រូវ​តស៊ូ​ជា​ថ្មី​នឹង​ឆាក​ជីវិត​បន្ត​ទៀត ដោយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន គេ​ឃើញ​លោក​ទៅ​ជួល​ដី​មុខ​ផ្ទះ​គេ​ដាក់​លក់​ទឹក​សុទ្ធ ភេសជ្ជៈ និង​របរ​កំប៉ិកកំប៉ុក​ជា​ច្រើន​ទៀត។

ជាមួយគ្នានោះ​ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​មាន​ការងារ​ខ្លះ​បន្ថែម ធ្វើ​ជា​អ្នក​ប្រឹក្សា​ផ្នែក​កសិកម្ម​ដល់​អង្គការ​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​មួយ​ដែរ។ តែ​អាជីព​ស្នូល​របស់​លោក​ចុង​ក្រោយ​នេះ គឺ​លក់​ផ្លែ​ពុទ្រា ដែល​លោក​ដាំ​ដុះ​ផ្ទាល់​ដៃ​នៅ​ចំការ​ទំហំ ៥​ហិកតារ​របស់​លោក​នៅ​ខេត្ត​បាត់ដំបង។ របរ​នេះ​ហើយ ដែល​គេ​ឃើញ​បង្ហោះ​សារ​ពពាយ​នាយ​លក់​រាល់​ថ្ងៃ។

បេីតាមលោក​ គឹម​ហេង បានថ្លែងប្រាប់ឲ្យដឹងថា៖​ “ជួប​រឿង​ទាំង​អស់​នេះ ពិបាក​ចិត្ត ច្បាស់​ជា​ពិបាក ឈឺ​ចិត្ត​ក៏​ច្បាស់​ជា​ឈឺ​ហើយ តែ​ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ទេ មិន​អីចឹង​អ្វី​ក៏​ចប់​ដែរ!”។ ដោយ​សារ​ការ​អាណិត និង​លើក​ទឹក​ចិត្ត​ពី​មិត្តភ័ក្ដិ​បង​ប្អូន លោក គឹម​ហេង បញ្ជាក់​ថា លោក​អាច​លក់​ដាច់​ផ្លែ​ពុទ្រា​ធម្មជាតិ​របស់​លោក​បាន​ច្រើន​គួរ​សម​ដែរ និង​កំពុង​បន្ត​ប្រឹងប្រែង​លក់​ថែម​ទៀត​រៀង​រាល់​ថ្ងៃ៕​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021