នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ចំនួន ៥០៦ នាក់ ដែលភាគច្រើនជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ។
ជាមួយគ្នាដែរ អ្នកជំងឺជាសះស្បើយក្នុងថ្ងៃនេះមានចំនួន ១៧៩ នាក់ ធ្វើឱ្យមានអ្នកជាសះស្បើយសរុបកើនដល់ចំនួន ៧៨២០ នាក់ ។
ចំពោះអ្នកស្លាប់កើនដល់ ១២៦ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦ នាក់បន្ថែម នៅថ្ងៃនេះ ។
តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ១៧៩ នាក់ នៅថ្ងៃនេះ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៕