រូបភាពរបស់បងស្រីម្នាក់ ជាមួយនឹងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លា យ ឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩។
ប៉ុន្តែបងស្រី បានធ្វើទង្វើមួយ ដែលទទួលការកោតសរសើរពីអ្នកភូមិថ្នល់បណ្តោយ ក្នុងឃុំព្រះដាក់ ព្រមទាំងអាជ្ញាធរផងដែរដោយបងស្រីបានគិតពីប្រយោជន៍រួមជាធំ
សុខចិត្តមិនឱ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ និងបានរាយការណ៍ទុកជាមុនជូនដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីរាលដាលឆ្លងក្នុងសហគមន៍បានទាន់ពេលវេលា។
លោក អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឱ្យដឹងថា ប្រសិនបើបងស្រី មិនបានរាយការណ៍ជូនអាជ្ញាធរជាមុនទេ ទម្រាំតែដឹង
ប្រហែលជាយឺតពេលមួយជំហានបាត់ទៅហើយ អាចនាំឱ្យភូមិទាំងមូលត្រូវបានបិទ និងរំខានដល់មនុស្សរាប់ពាន់នាក់ទៀតផងក៏មិនដឹង។
លោកអភិបាលស្រុក បានបន្តថា សង្ឃឹមថា អ្នកបន្ទាយស្រីដទៃទៀត នឹងយកគំរូតាមបងស្រី ដើម្បីជួយការពារបន្ទាយស្រីឱ្យរួចផុតពីការផ្ទុះឆ្លងនៅក្នុងសហគមន៍។
បើមិនច្បាស់ក្នុងចិត្តថាសមាជិកក្រុមគ្រួសាររបស់ខ្លួនដែលវិលត្រលប់មកផ្ទះវិញមានផ្ទុកកូវីដឬអត់ មកពីតំបន់ហានិភ័យឬអត់
ឬមានរោគសញ្ញាណាមួយគួរឱ្យសង្ស័យ សូមជួយរាយការណ៍ឱ្យបានទាន់ពេលវេលា អាជ្ញាធរនឹងមិនខ្ជិល ឬនឿយហត់ដើម្បីយកទៅត្រួតពិនិត្យសុខភាពនោះទេ៕