Connect with us

កំសាន្ត&ប្លែកៗ

ពិតជាអាណិតខ្លាំងណាស់..! មិនគួរណាបែបនេះសោះក្រោយបែកបាក់ប្រពន្ធទី២នាយក្រិ.ន.បានធ្លា.ក់.ខ្លួនឈឺជាទម្ងន់នឹងកំពុងតែសូមអោយសប្បុរសជនជួយដោយសារតែមានកូនរហូតដល់ទៅ…!

មាន​ការ​ភ្ញាក់ផ្អើល​ពី​មហាជន​យ៉ាង​ខ្លាំង​ ដោយ​សារ​​មាន​ការ​លេច​ចេញ​​ព័ត៌មាន​ថា តារា​កំប្លែង មាឌ​​ល្អិត​ចិត្តធំ នាយ ក្រិន​ កំពុង​តែ​ដេក​ឈឹ​ និងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ ក្រោយ​​​​ពី​បាត់​មុខ​ពី​ឆាក​កំប្លែង​មួយ​រយៈ​ និងបាន​​បែក​បាក់​ប្រពន្ធ​ទី២ កាល​ពី​ឆ្នាំ​ ២០១៩​ មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​​តាម​ការ​ចែក​រំលែក​បន្ត​គ្នា​នាពេល​ថ្មីៗ​នេះ​ ចេញពី​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Sothy ​បាន​​ឱ្យ​ដឹង​តាមរយៈការ​​បង្ហោះ​សារ​ថា៖ «ប្រិយ​មិត្ត​ខ្លះ​ប្រាក​ដ​ជាស្គាល់តារាកំប្លែង​ដែល​មានរាងតូច​ស្រឡះ ​និង​មាន​មាឌ​​ល្អិត នាយ ក្រិន តែងតែ​​ធ្វើឱ្យ​​មហាជនជាច្រើន​ មានការចាប់​អារម្មណ៍​ជាខ្លាំង​ ដោយ​សារ​​តែ​កាយ​​​​សម្បទា​​ ទាប​ល្អិត​របស់​លោក​បែបនេះ ​តែបែរជា​​មានប្រពន្ធ​​​ខ្ពស់​ស្រឡះ​​ស្រស់ស្អាត។​ ជា​ពិសេស​ ​​មក​​ដល់​ពេល​នេះ ​ថែមទាំង​មានកូន​ដល់ទៅ​ ៣នាក់ទៀតផង ប៉ុន្តែ​ដោយ​សារតែ​មាន​បញ្ហា​​​ផ្ទៃ​ក្នុងគ្រួសារ​ គឺ​​ប្រពន្ធ​​នាយក្រិនបានចុះចោល​ប្តី ​និងកូនៗ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​​នៅ​មុន​នេះ​​បន្តិច​​យោង​តាម​គណនី​ហ្វេស​ប៊ុក​របស់នាយ ធុង​ ក៏​បាន​បង្ហើប​ប្រាប់​មហាជន​នៅក្នុង​បណ្តាញ​សង្គម​​ហ្វេសប៊ុកដែរថា​៖ «ពេល​នេះ​ ​​នាយក្រិន​គួរ​ឱ្យ​​អាណិត​​ខ្លាំង​ណាស់ត្រូវ​ទទួល​បន្ទុក​មើល​ថែកូនៗទាំង​អស់​​ចំណែក​​ប្រពន្ធ​បាន​​​ចុះចោល​ទៅរស់នៅជាមួយ​ប្តីថ្មី ​ទុក​ឱ្យ​កូនៗ​ និង​ប្តីរស់រង​ទុក្ខ​យ៉ាង​កម្សត់​វេទនា ​ហើយ​សព្វ​ថ្ងៃ​នេះ​ នាយក្រិន ក៏​​មាន​​ជំងឺ​ប្រចាំកាយ​ដែរ។​ ហើយ​យោងតាម​នាយ ធុង ប្រាប់​នាយក្រិន គាត់​កំពុង​​តែ​សង្គ្រោះ​បន្ទាន់ ដោយ​សារ​ឈឺ​​ពោះ​វៀន​ធ្លាក់​ចូលក្រោម​​ពង»។យ៉ាង​​​ណាក្ដី​​ស្ថាន​ភាព​​របស់​តារា​កំប្លែង​ នាយ ក្រិន យ៉ាងណា​នោះ ក៏​គេ​មិន​អាច​ទទួល​បាន​ការ​បញ្ជាក់​ពី​ក្រុម​សាច់ញាតិ ឬ​មិត្ត​ភក្តិ​សិល្បៈ​ណា​មួយ​ឡើយ ដោយ​ប្រព័ន្ធ​ទូរ​ស័ព្ទ​នាយ ​ក្រិន ធ្លាប់​ទំនាក់​ទំនង​ពី​មុន មិន​អាច​ទាក់​ទង​បាន​ពេល​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេល​កន្លង​មក​​ ​បើ​តាម​​​ប្រភពពី​តារា​កំប្លែងដូច​គ្នា គឺ​នាយ ហុងដា ធ្លាប់​បាន​បញ្ជាក់​ថា ​តារា​​កំប្លែង​មាឌ​​តូច​ល្អិត​នាយ​ក្រិន ​ដែល​បាន​បាត់​​មុខ​​ពី​​ក្រុម​កំប្លែង​ ​នាយ​កុយ បន្ទាប់​​ពី​​​​​បែកបាក់​ភរិយា​ទី​២​មក​ ហើយ​​​​បន្សល់​ទុក​កូន​៣​នាក់​ក្នុង​បន្ទុក ខណៈ​នាយ ​ក្រិន ​​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​រាជធានី​ភ្នំពេញ​​ទៅ​រស់នៅ​ខេត្តបាត់ដំបង ជា​ទី​​​កន្លែង​កំណើត​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭក​ថា តារា​កំប្លែង​ដែល​មាន​មាឌ​ល្អិត មាន​វ័យប្រហែល ៤០ ឆ្នាំ និង​មាន​ប្រពន្ធ​ទី២ ឈ្មោះ យ៉ាយ៉ា បាន​​លើក​យី​ហោ​បើក​ហាង​លក់​គ្រឿង​ក្លែម​មួយ​កន្លែង​ឈ្មោះ​ថា «ជួបគ្នា​នៅ​ហាង​នាយ​ក្រិន» គួរឱ្យ​ភ្ញាក់​​ផ្អើ​ល​ពី​មហាជន​ខ្លាំង ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ ២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​​ចុង​ឆ្នាំ២ ០១៦ ដោយ​មាន​ភរិយា​លោក​ជា​ចុងភៅ និង​បងប្អូន​សាច់ថ្លៃ​ជួយ​ចាត់ចែង​ការ​ងារ។ តែ​សម្ព័ន្ធ​ស្នេហ៍​ប្តី​ប្រពន្ធ​ជាមួយ​ភរិយា​ទី​២ ត្រូវ​បាន​បែក​បាក់​ដល់​ផ្លូវ​បំបែក​នៅ​ឆ្នាំ​ ២០១៩ និង​បន្សល់​ទុកកូន៣ ឱ្យ​នាយ ក្រិន ជាអ្នក​មើល​ថែទាំចិញ្ចឹម​បី​បាច់​៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021