យោងតាមការបង្ហោះផ្សាយនៅលើហ្វេសបុកជាផ្លូវការរបស់ TYDA ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោបានឱ្យដឹងថា៖
«មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រអ្នកជំងឺចំនួន ៧១នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ
ត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩
ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ #TYDA #ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩»។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្ល ងកូវីដ១៩ ថ្មី
ចំនួន ៥០៦នាក់បន្ថែមទៀត ក្នុងនោះមាន ៤៩៥ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៧៩នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ១៩៧៤៣នាក់ អ្នកជាសះស្បើយ= ៧៨២០ នាក់ (+១៧៩) , អ្នក ស្លា .ប់ = ១២៦ នាក់ ។