ពិតជាបុរសស្មោះស្នេហ៏ ស្រលាញ់ប្រពន្ធគ្មានចិត្តលំអៀងមែន ដោយបុរសមានវ័យ ៤១ឆ្នាំម្នាក់ បានប្រថុយជីវិតរបស់ខ្លួន លោតពីលើស្ពានចូលទន្លេភក់ ដើម្បីតែរើសម៉ែត្រមួយ ដែលប្រពន្ធជាទីស្រលាញ់របស់លោក បានទិញអោយមុនពេលស្លាប់ ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងខេត្ត Chonburi ប្រទេសថៃ បុរសខាងលើជាជាងដែកនោះបានដើរនៅលើស្ពាន ដោយដៃកំពុងកាន់ម៉ែត្រ។ ពេលនោះ គាត់ក៏រអិលដៃបណ្ដាលឲ្យម៉ែត្រធ្លាក់ចុះទៅក្នុងទន្លេភក់។ គាត់ក៏ស្ទុះលោតចុះ ដើម្បីរើសយកម៉ែត្រមកវិញ។
ការលោតចុះរបស់បុរសនោះ ភ្លាមៗក៏មានអ្នកប្រទះឃើញ ក៏បានទម្លាក់ខែពួរដើម្បីជួយសង្រ្គោះ ។ មូលហេតុដែលគាត់មិនគិតគ្រោះថ្នាក់ ហើយចុះទៅរើសម៉ែត្រមកវិញ ដោយសារតែ មុនពេលប្រពន្ធរបស់លោកស្លាប់បានទិញវាជូនលោក ហើយនាងថែមទាំងផ្ដាំលោកអោយមើលថែវាអោយបានល្អថែមទៀតផង ៕