កាលពីម្សិលមិញនេះដែលត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «រដ្ឋបាល ឃុំល្វា» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលភរិយារបស់លោក ដូង សារ៉ាត ហៅ រ៉ាន នាយរងប៉ុស្តិ៍នគរបាល ល្វា បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារ ត្រឹមវ័យ ៣៧ ឆ្នាំ គឺដោយសារតែ ដើររអិលជើងដួល និង លើសឈា ម ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ ”រដ្ឋបាល ឃុំល្វា សូមចូលរួមរំលែក នូវមរណទុក្ខដ៍ក្រៀមក្រំ
ចំពោះក្រុមគ្រួសារលោក ដួង សារ៉ាត់ ហៅ រ៉ាន នាយរងប៉ុស្ដិ៍ នគរបាលរដ្ឋបាលល្វា ដែលបានបាត់បង់ភរិយា ឈ្មោះ ណាំ កូឡាប បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង12៖00នាទីថ្ងៃត្រង់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយ ដេីរអិលជេីងដួលនឹងលេីសឈា.ម នៅក្នុងជន្មាយុ ៣៩ឆ្នាំ សូមបួងសួងដល់វិញ្ញាណក្ខ.ន្ធ លោកស្រី ណាំ កូឡាប ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។ អនុមោទនា”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ នៃស ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។