ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ បើយោងតាមរយៈគណនីហ្វេសប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះថា «Pov Meas» បានធ្វើការបង្ហាញពីរូបសម្រស់ខ្លូន កាលពីប៉ុន្មានឆ្នាំមុន ដែលកាល
នោះ រូបគាត់មានទម្ងន់រហូតទៅដល់ ៩០ គីឡូឯណោះ ប៉ុន្តែដោយសារតែរូបនាង បានជួបរឿងរ៉ាមួយចំនួន ក្នុងឆាកជីវិតរបស់ខ្លួន ទើបធ្វើឲ្យគាត់ បានកែប្រែភាពឈឺចាប់ទាំងអស់នោះ មកប្តូរជាកម្លាំងចិត្ត និង ការខិតខំព្យាយាម រហូតធ្វើឲ្យគាត់អាច សម្រកគីឡូមកនៅត្រឹមតែ ៤៨ គីឡូវិញ សឹងតែមិនគួរឲ្យជឿ។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកខាងលើរូបនេះ ក៏បានសរសេររៀបរាប់ប្រាប់បន្ថែមទៀថា៖ “ពីមុនខ្ញុំធាត់ខ្លាំងណាស់ហើយអាក្រក់ទៀត និយាយត្រង់ ខ្ញុំមានមោទនភាពហើយសរសើរខ្លួនឯងអត់បាត់ទេជិត90គីឡូមកសល់ត្រឹម48គីឡូ គ្រប់យ៉ាងដែរឆ្លងកាត់មកការឈឺចាប់នឹងពាក្យសម្ដីមេីលងាយអីដែរថាមិនធ្លាប់ទទួលបាន? តែយ៉ាងណាក៏គួរអរគុណវិញទេព្រោះវាអាចជាកម្លាំងចិត្តល្អបំផុត មិនឈឺក៏មិនចាំហេីយក៏មិនខំប្រឹងដែរ
អរគុណខ្លួនឯងណាស់ កន្លងមកដែរទ្រាំលំបាកគ្រប់សព្វបែបយ៉ាងព្យាយាមតស៊ូដេីរចេញពីចំណុចសូន្យខំប្រឹងរហូតដល់ទទួលបានជោគជ័យ ស្រលាញ់ខ្លួនឯងខ្លាំងបំផុត ស៊ូៗម៉ាប់ៗគ្នាយើងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងធ្វើឲ្យបានជាមុន ទេីបអាចបង្ហាញលទ្ធផលឲ្យអ្នកដទៃឃេីញ”៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។