អ្នកស្រីទ្រីដាណាបានធ្វេីការបរិច្ចាកច្រេីនអនេកទៅលេីទុរគត់ជននឹងអ្នកដែលក្រលំបាកជាច្រេីនដែលមានគ្រោះអាសន្នន៏នឹងទុក្ខវេទនាដោយប្រការណាមួយ។នៅក្នុងចិត្តបងប្អូនមិនបាច់និយាយអ្វីនោះទេគ្រាន់តែលឺ
ឈ្មោះរបស់អ្នកស្រីទ្រីដាណាអ្នកទាំងអស់គ្នាប្រាកដជាស្គាល់ជាមិនខានថាជាមនុស្សម្នាក់ដែលចិត្តល្អស្លូតបូតនឹងមានសម្រស់ក៏ស្អាតមិនថែមទាំងប៉ុណ្ណោះអ្នកស្រីទ្រីដាណាជាមនុស្សស្រីម្នាក់ដែលល្បីឈ្មោះខ្លាំងមែនទែនទៅលេីការធ្វេីជំនួញនៅលេីកម្ពុជាហេីយនៅរឿងមួយនេះផងដែរអ្នកទាំងអស់គ្នាប្រាកដជាដឹងហេីយថាជាមនុស្សម្នាក់ដែលទទួលជោគជ័យខ្លាំងមែនទែនទៅលេីវិស័យនេះ។
នៅព្រឹកមិញនេះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា មានចិត្តក្តីអាណិតអាសូរជាពន់ពេក និង បានប្រកាសស្វែងរក កុមារា ម្នាក់នេះ ដែលបានជិះកង់លក់ស្វាយ ដើម្បីបានថវិការបន្តិចបន្តួច យកទៅជួយម្តាយ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះម្តាយដើររើសអេតចាយលែងបាន ដោយសារបញ្ហា កូវីដ១៩។
ដោយឡែកនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា ក៏បានរៀបរាប់ប្រាប់បន្ថែមឲ្យដឹងដែរថា៖ ”ជីវិតមិនដូចគ្នាទេ មើលក្មេងម្នាក់នេះ មានអ្នកជួបគាត់នៅម្ដុំទឹកល្អក់ ជិះកង់លក់ស្វាយ ដើម្បីយកលុយទៅជួយម្ដាយ ទិញម្ហូប ព្រោះម្ដាយដើររើសអេតចាយលែងបាន ដោយសារកូវីដ។ បើតាមគេបង្ហោះ ថាក្មេងនេះ អាយុ១៤ឆ្នាំហើយ ទើបបានរៀនថ្នាក់ទី៣ ព្រោះមិនសូវបានរៀនជាប់លាប់។ កាន់តែអាណិត ថាម៉ោង៥មិនទាន់បានហូបបាយ
វ័យប៉ុណ្ណឹង គួរណាកំពុងអានសៀវភៅនៅផ្ទះ តែធ្វើម៉េចបើជីវិតតម្រូវមកចឹង។ មានបងប្អូនណាស្គាល់គាត់ទេ លឺថានៅម្ដុំផ្សារដីហុយ។ ចង់ជួយសម្ភារៈសិក្សា និងស្បៀងគាត់ខ្លះ តែស្ដាយអ្នកជួបមុន អត់បានសុំលេខគាត់។ បើស្គាល់ជួយប្រាប់ផង”។