នៅថ្ងៃនេះផងដែរជាថ្ងៃនៃសេចក្តីស្រលាញ់ចំពោះអ្នកម្តាយដែលបានធ្វេីការប្រារព្ធរាល់ខែនឹងរាល់ឆ្នាំដែលមួយឆ្នំាតែងតែមានវិធីនេះម្តងដេីម្បីធ្វេីការរំលឹកនៅកាលពីយេីងបានចាប់កំណេីតនឹងបានឃេីញនៅពន្លឺព្រះអាទិត្យដែលម្តាយទាំងឡាយបានចំណាយកម្លាំងញេីសឈាមនឹងការថ្នាក់ថ្នមដ៏មានតម្លៃមកកាន់យេីងទាំងអស់គ្នាដែលមានការលូតលាស់មកដល់ពេលនេះ។ស្ថិតនៅក្នុងថ្ងៃនេះផងដែរមនុស្សម្នាជាច្រេីនបានធ្វេីការបង្ហោះនៅ
សន្តានចិត្តដែលស្តែងអោយឃេីញពីសេចក្តីស្រលាញ់របស់កូនទៅចំពោះម្តាយដែលបានខំប្រឹមេីលថែរនឹងបានផ្តល់នៅកំណេីតអោយបានមេីលឃេីញពិភពលោកទាំងមូលដ៏ស្រស់ស្អាតបែបនេះ។សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយថា ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ ដោយសារ ជំងឺ COVID-19។រឿងនេះ ធ្វើឲ្យ តារាចម្រៀង វី
ឌីណែត មានការសោកស្តាយយ៉ាងខ្លាំង និងតែងតែបន្ទោសខ្លួនឯងថា ដោយសារតែរូបគាត់ ទើបធ្វើឲ្យម្តាយឆ្លងកូវីដ រហូតដល់ស្លាប់បែបនេះ។
ជាញឹកញាប់ វី ឌីណែត នៅតែមិនទាន់កាត់ចិត្តដាច់នៅឡើយទេ នៅតែនឹកស្រណោះអាល័យ ម្តាយ ដដែល។ជាក់ស្តែង នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ ចំទិវាមាតា គេឃើញ វី ឌីណែត បានបង្ហោះរូបភាពប៉ុន្មាន
សន្លឹក របស់ម្តាយ ខ្លួន រួចពោលពាក្យថា “Happy Mother’s Day គ្រប់យ៉ាងសល់ត្រឹមការចងចាំ និងរូបថតប៉ុណ្ណោះ កូននឹកម៉ាក់ បេីពេលវេលាថយក្រោយបាន កូននឹងធ្វេីគ្រប់យ៉ាងដេីម្បីម៉ាក់ អោយតែម៉ាក់សប្បាយចិត្ត”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា វី ឌីណែត និយាយអ្វីខ្លះទៅម្តាយ ទំាងទឺកភ្នែកនោះ ក្នុងទិវាមាតា សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖