ខេត្តស្វាយរៀងអាចនឹងមានការឆ្លងច្រេីនព្រោះថានៅពេលនេះអភិបាលនៃខេត្តស្វាយរៀងបានធ្វេីការប្រកាស់ថារកឃេីញអ្នកឆ្លង.កូ.វី.ដ.១៩ចំនួន២២នាក់ថែមទៀតហេីយនឹងបានមានតម្រុយថា…!

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២២នាក់ទៀត ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថាអ្នកឆ្លងកូវីដ១៩ទាំង២២នាក់នេះ មកពីភ្នំពេញ និងមាន១នាក់ទៀតដែលជាជនជាតិវៀតណាម ដែលឆ្លងពីស្រុករបស់គាត់មកស្រុកខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរត្រឡប់មកពីបណ្ដារាជធានី ខេត្ត ចូលមកខេត្តស្វាយរៀង ដោយក្នុងនោះ រដ្ឋបាលខេត្តបានសម្រេចលុបចោលនូវសេចក្តីជូនដំណឹងចុះថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១ ស្តីពីការយកវត្ថុវិភាគសំណាកចំពោះអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប៉ុន្តែរក្សាទុកទីតាំងដើមទីចូលខេត្តសម្រាប់ធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តេស្តរកមេរោគកូវីដ-១៩ ចំនួន ២ ទីតាំង ទី១ នៅស្រុកស្វាយជ្រំតាមបណ្ដោយផ្លូវជាតិលេខ ១ និងទី២ ស្រុករមាសហែកនៅជាប់ផ្លូវជាតិលេខ ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីត-១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីត-១៩ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ-១៩ និងការពារថែរក្សាសុខភាពខ្លួនឯងនិងក្រុមគ្រួសារផង។ ព្រមជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ ៣ការពារនិង ៣ កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ប្រភព:Fresh News

Leave a Reply