Connect with us

កំសាន្ត&ប្លែកៗ

អ្នកម្តាយរំភេីបចិត្តយ៉ាងណាទៅបេីថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជូនអ្នកម្តាយលេងម្នាក់ៗសុទ្ធតែបែបនេះទាំងអស់តេីអ្នកម្តាយរំភេីបចិត្តខ្លាំងប៉ុណ្ណាទៅ

នាថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ នេះ គឺចំទិវាមាតាពិភពលោក (Mother’s Day) គេឃើញមហាជនជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារព្រោងព្រាត ជូនពរអ្នកម្តាយរបស់ខ្លួន អមពាក្យពេជន៍ ប្លែកៗពីគ្នា អានហើយពិតជារំភើបតាម។ក្នុងនោះ គេក៏បានឃើញ បុគ្គល និងតារាល្បីៗជាច្រើន ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនរៀងៗខ្លួន ចំពោះ អ្នកម្តាយរបស់ខ្លួន មានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ស្រី ចាន់ថន ៖ កូនជូនពរអ្នកមានគុណទាំងពីរ ជាព្រះរស់ជាទីគោរពស្រលាញ់ របស់កូនទាំងអស់គ្នា សូមទេវតាបារមីគ្រប់ ទិសទីតាមថែរក្សាអ្នកមានគុណអោយមានសុខភាពល្អ អាយុយឺនយូរ ជាម្លប់ដ៏ត្រជាក់របស់កូនៗនឹងចៅៗទាំងអស់គ្នាឧកញ៉ា ទៀ វិចិត្រ ៖ ទឹកដោះម្តាយថ្លៃ គុណដែលមិនអាចកាត់ថ្លៃបាន ឆ្នាំនេះ កូនសុំទោសម៉ាក់ ដែលមិនបានទៅជួប មិនបានទៅអោប មិនបានទៅថើប មិនបានទៅក្រាបបាតជើង ដូចឆ្នាំមុន គឺដោយសារតែជំងឺឆ្លងកូវីដ19 តែម៉ាក់តែងតែខលមកកូន សួរថា ខ្វះអីហូបអត់ ? ម៉ាក់ផ្ញើត្រីទន្លេឲ្យកូនហូប ផ្ញើបន្លែ ម៉ាក់បារម្ភកូនគ្រប់ពេល កូនមិនទាន់បានសងគុណផង នៅធ្វើអោយម៉ាក់ បារម្ភទៀត អរគុណម៉ាក់ខ្លាំងណាស់

ឱក សុគន្ធកញ្ញា ៖ ក្ដីស្រលាញ់សម្រាប់នារីម្នាក់នេះ មិនដែលប្រែប្រួលឡើយ រីករាយថ្ងៃបុណ្យមាតា Happy Mother’s Day Mommy

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខសោភា ៖ រីករាយទិវាអ្នកម្ដាយ សូមជូនពរអ្នកម្ដាយជួបតែសេចក្ដីសុខ មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត មានកម្លាំងមាំមួន ជៀសផុតពីជំងឺកា​ចសា​ហា​វ នាៗ និងនៅជាម្លប់ដ៏ត្រជាក់ របស់កូនៗ រហូតណា កូនស្រលាញ់ម៉ាក់ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ព្រែក ៖ រីករាយទិវាអ្នកម្ដាយអន្ដរជាតិ ក្រោមប្រធានបទ ( ម៉ែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់ឥណទានគ្មានការប្រាក់ និង អាចបង់រំលោះបានមួយជីវិត ឬ មិនបាច់សង ) …. ស្រលាញ់ម៉ែ និយាយលេងទេ

សុភ័ក្រ្ត កុសុម៉ា ៖ Happy Mother’s Day

ពាក់ មី ៖ រីករាយទិវាគុណមាតាអន្តរជាតិ ០៩ ឧសភា ២០២១ គ្រួសារអ្នកកំប្លែង កំប្លែងចឹងហេីយបងប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាឡិច ចាន់ត្រា ៖ Happy Mother’s Day រីករាយ ទិវាក្ដីស្រលាញ់ចំពោះអ្នកម្ដាយ (ចប់ការងាទើបមកដល់ផ្ទះបានជូនម៉ាក់)
កូនស្រលាញ់ម៉ាក់ និងចង់ឃើញស្នាមញញឹមរបស់ម៉ាក់ សូមគោរពជូនពរអោយអ្នកម្តាយជាទីស្រលាញ់របស់កូន ជួបតែសេចក្តីសុខ សំណាងល្អ មានសុខភាពល្អ ជៀសឆ្ងាយពីជំងឺអាក្រក់ទាំងឡាយ អាយុយឺនយូរ ជាម្លប់ដ៏ត្រជាក់សំរាប់កូនចៅតរៀងទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងនៅមាន បុគ្គល និងតារា ជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់ ដែលសុទ្ធសឹងបង្ហាញពីក្តីស្រឡាញ់ ដឹងគុណ ចំពោះអ្នកម្តាយ របស់ខ្លួន។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមមើលរូបភាពដ៏រំភើបខាងក្រោមនេះ ទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021