Connect with us

កំសាន្ត&ប្លែកៗ

ស្ញប់ស្ញែង! ភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនចេះសម្ញែងទ្រព្យ មិនហាយសូ រស់នៅសមញ្ញៗយ៉ាងមានក្ដីសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាឧកញ៉ា ម៉ុង ឫទ្ធី គឺលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បានឆក់យកក្ដីស្រឡាញ់ពីមហាជន និង ការលើកសរសើរមិនដាច់ពីមាត់ថា មានស្វាមីជាសេដ្ឋីវាល់លានដុល្លារ តែលោកជំទាវមិនដែលចេះតម្កើងខ្លួន មិនចេះអួតអាង រស់នៅក្នុងជីវិតយ៉ាងសាមញ្ញបំផុត ប៉ុន្តែពោរពេញដោយសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសង្គមសម័យថ្មីខណៈបុគ្គលមួយចំនួន ពេលមានបានហើយតែងប្រជែងគ្នាបង្អួតឡានវីឡា មាសពេជ្រ ពាក់ជ្រែកខ្លួន តែបើក្រឡេកទៅមើលភរិយាឧកញ៉ា ម៉ុង​ ឫទ្ធី វិញគេឃើញតែខិតខំធ្វើការងារមិនដែលទំនេរដៃ មិនថាការងារផ្ទះដាំស្លរ ការជួយជំរុញគាំទ្រស្វាមី មើលខុសត្រូវកម្មករជាដើម ។ មិនថាកិច្ចការធ្ងន់ស្រាលប៉ុនណា លោកជំទាវមិនដែលចេះទម្រើសខ្លួន អាងខ្លួនមានទ្រព្យមហាសាលយ៉ាងណាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចរូបភាព លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ឃើញស្បែកជើងស្វាមីប្រឡាក់ភក់ សុខចិត្តរកក្រណាត់មកជូតសម្អាតឱ្យស្វាមី មិនដែលធ្លាប់គិតថាទង្វើបែបនេះធ្វើឱ្យអាប់ឱន ឬ មិនសមរម្យចំពោះភ្នែកអ្នកដទៃនោះឡើយ ។ នេះជាទង្វើមួយដ៏ប្រពៃបង្ហាញជាគំរូដល់គូស្វាមីភរិយាទាំងឡាយថា ទោះមានទ្រព្យប៉ុនណាក៏ដោយ បើយើងមិនចេះថែរក្សាគ្នា មិនចេះជួយគ្នា ប្រកាន់ការងារស្រី ការងារប្រុស នោះគ្រួសារក៏មិនអាចរស់នៅប្រកបដោយសុភមង្គលឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021