មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ ឈ្ល ក់ នឹង ស ម្លបណ្តាលឲ្យ បា ត់ ប ង់ ជី វិ ត ភ្លាមៗ ខណៈពេលកំពុងហូបបាយ
ដែលករណីនេះបានបង្កហេតុការណ៍ភ្ញាក់ផ្អើលនិងកម្រកើតឡើងនេះនៅថ្ងៃទី០៧ ឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែល ស្លា .ប់ ឈ្មោះសាត រើន ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធ
ឈ្មោះភួង រ៉ាន អយុ៤៨ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធនិងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ
ពេលកំពុងហូបប្តីរបស់គាត់បាន ដួ ស ទឹកសម្លហុត ក៏ស្រាប់តែឈ្ល ក់និងមានអាការៈអន្ទះអន្ទែង ពេលនោះគាត់និងអ្នកជិតខាងបានជួយរឺតនិងធ្វើចលនាយ៉ាងណាក៏មិនអាចជួយសង្គ្រោះ ជី វិ ត ប្តីរបស់គាត់បាន ។
ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណជនរងគ្រោះពុំឃើញមានសញ្ញារឺស្នាកស្នាមអ្វី ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធបាននិយាយថា ការ ស្លា .ប់ របស់ប្តីគាត់គឺដោយសារឈ្ល ក់នឹងទឹកស ម្ល៕