Connect with us

កំសាន្ត&ប្លែកៗ

នេះហេីយទឹកចិត្តដ៏ថ្លៃថ្លាដែលរកមិនបាននោះទេ…! លោកគ្រូម្នាក់បានលះបង់នៅក្តីសុខខ្លួនឯងទោះបីឈឺធ្ងន់ក្តីក៏សុខចិត្តងេីបមកបង្រៀនសិស្សទាំងឈឺដែរហេីយក៏បានទម្លាយហេតុផលមួយអោយសិស្សទាំងអស់បានដឹងនៅពេលដែលបានស្តាប់ហេីយម្នាក់ៗស្រក់ទឹកភ្នែកគ្រប់គ្នា

សារព័ត៌មាន Sanook បានចុះផ្សាយនូវអត្ថបទដ៏គួរឲ្យក្តួកក្តុលមួយដែលបានបង្ហាញថា មានលោកគ្រូបង្រៀនម្នាក់ខំបង្រៀនសិស្សទាំងដែលខ្លួនកំពុងសម្រាកព្យាបាលជំ ងឺស រសៃឈា មក្នុងខួរក្បាលក្នុងមន្ទីរពេទ្យ ។ ដោយសារតែការសិក្សារបស់សិស្សជារឿងមួយដ៏សំខាន់ និង ចាំបាច់បំផុត ទើបលោកគ្រូមិនអាចបោះ បង់ ទោះបីជាសភាពរាងកាយមិនល្អយ៉ាងណាក៏ដោយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសិស្សនៅក្នុងថ្នាក់បានថតសកម្មភាពរបស់គ្រូដែលកំពុងបង្រៀនតាមរយៈកម្មវិធី Zoom រួចយកទៅបង្ហោះលើកម្មវិធី TikTok និង បានសរសេរសារបង្ហាញថា «លោកគ្រូរបស់ពួកគេកំពុងតែសម្រាកព្យាបាលពីជំ ងឺស រសៃឈា មក្នុងខួរ ក្បាលតាំងពីសប្ដាហ៍មុន ប៉ុន្តែដោយក្តីបារម្ភចំពោះសិស្ស ទើបលោកគ្រូនៅតែបង្រៀនបន្តទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងសិស្សគិតថាគ្រូប្រាកដជាមិនបានបង្រៀនទេ ព្រោះរាងកាយរបស់លោកគ្រូមិនទាន់រឹងមាំងនៅឡើយ ប៉ុន្តែពួកគេគិតខុសដោយសារតែលោកគ្រូចង់បង្រៀនបន្ត ទោះបីនៅក្នុងមន្ទីរពេទ្យក៏ដោយ ។ សិស្សទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញលោកគ្រូកំពុងបង្រៀនទាំងដែលសម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ។ ទោះជាយ៉ាងណាក៏ដោយលោកគ្រូអាចបង្រៀនទាល់តែចប់មេរៀនដែលបានត្រៀមទុក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យកោតសរសើរចំពោះការលះបង់របស់លោកគ្រូមែន ដែលមើលឃើញចំណេះដឹងរបស់សិស្សគឺជារឿងសំខាន់ ។ ទោះបីខ្លួនឯងកំពុងសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យក៏ដោយ យើងសង្ឃឹមថាលោកគ្រូនឹងជាសះស្បើយ ហើយមកបង្រៀនសិស្សវិញឆាប់ៗខាងមុខនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021