Connect with us

កំសាន្ត&ប្លែកៗ

ស្ទើរតែមិនគួរឲ្យជឿ!! ស្លាប់ក៏ពិតមែនតែទ្រព្យសម្បត្តិមហាសាលរបស់ Michael Jackson កើនឡើងមិនចេះឈប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាមឯ​កសារ​មួយ​របស់​តុលាការ ក្នុង​ទីក្រុង​ឡូ​សអាន់​ជែល​ឡែស ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ឱ្យ​ដឹង​ថា​កំ​ពូ​លតា​រាច​ម្រៀ​ង​ប៉ុប​អាមេរិក ម៉ៃ​ខឺល ជែក​សុន (Michael Jackson) បាន​ទទួល​ម​រណ​ភាព​កាលពី​ជាង ១០​ឆ្នាំមុន​ក៏ដោយ ក៏​ទ្រ​ព្យ​សម្បត្តិ​របស់លោក​បាន​កើនឡើង​ដល់ ១.៧​ពាន់​លាន​ដុល្លារ​ដដែល គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកសារ​ខាងលើ​ដដែល​បាន​ឱ្យដឹង​ដូច្នេះ​ថា «​ដោយ​មាន​ជំនួយ​ពី​ទីប្រឹក្សា ក្រុម​នាយក​ប្រតិបត្តិ​បាន​ទទួល​ជោគ​ជ័យ ក្នុង​ការកសាង​កេរ្តិ៍​ឈ្មោះ​របស់លោក Michael Jackson ឡើង​វិញ​តាមរយៈ​ការ​ព​ង្រឹ​ង​មុខ​ជំ​នួ​ញ MJJ របស់​អតីត​សេ្ដច​ច​ម្រៀង​ប៉ុប​រូប​នេះ​»​។ បន្ថែម​ពីលើ​នេះ​ការកើនឡើង​នៃ​ទ្រ​ព្យ​ស​ម្ប​តិ្ត នេះ​ទៀតសោត​ក៏​ត្រូវបាន​គេ​មើលឃើញ​ផងដែ​រថា ដោយសារតែ​ការរីកចម្រើន​នៃ​ក្រុមហ៊ុន សឺ​ក​ឌូ​សូ​ឡេល (Cirque du Soleil) ក្នុង​ទីក្រុង​ឡាស​វែ​ហ្គាស (Las Vegas)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ឯមុខ​ជំ​នួ​ញ​ធំៗ​បន្ថែម​ទៀត​បន្សល់ទុ​កដោយ លោក Michael Jackson ក្នុង​នោះ​រួមមាន​ទាំង​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​ច​ម្រៀ​ង EMI មាន​តម្លៃ​ដល់​ទៅ ២៨៧​លាន​ដុល្លារ ហើយ​នេះ​មិនទាន់​រាប់បញ្ចូល​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​រ​ថយ​ន្ដ Rolls Royces ដ៏​ល្បីល្បាញ​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ផងដែរថា នៅ​ក្រោយពេល​ទទួល​ម​រណ​ភាព Michael Jackson បាន​ជំពាក់​លុយ​ធនាគារ ៥០០​លាន​ដុល្លារ តែ​បញ្ហា​បំណុល​នេះ​ត្រូវបាន​ដោះ​ស្រាយ​រួចរាល់​ហើយ​។ ទ្រព​សម្បត្តិ​របស់លោក​បាន​បន្សល់ទុក​ឱ្យ​កូន​បីនាក់ ឈ្មោះ ព្រី​នស៍ (Prince), ប៉ារីស (Paris), និង ប្លេង​ឃី​ត (Blanket) ព្រម​ទាំង​អ្នក​ម្ដាយ​របស់លោក​ឈ្មោះ ខេ​ធើ​រី​ន (Katherine)៕​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021