Connect with us

កំសាន្ត&ប្លែកៗ

អាណិតខ្លាំងមែនទែនក្រោយមកពីធ្វេីការស្រាប់តែមកជិតដល់ផ្ទះហេីយក៏ឃេីញដំបូលផ្ទះពីណាគេហោះមកកណ្តាលផ្លូវដល់ពេលចុះទៅសួរទៅទេីបដឹងថាដំបូលផ្ទះខ្លួនឯងសោះ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ លាយឡំឥទ្ធិពលខ្យល់បក់យ៉ាងខ្លាំងក្លា នៅបណ្ដាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាលឱ្យប្រជាជនមួយចំនួន ត្រូវរងគ្រោះ ដោយសារឥទ្ធិពលខ្យល់ បក់បោកបំផ្លាញដំណាំចម្ការ និង ផ្ទះសម្បែងរបស់ពួកគាត់ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ មានភ្លៀងធំមួយមេ លាយឡំខ្យល់ខ្លាំង បានបណ្ដាលឱ្យដំបូលផ្ទះបុរសម្នាក់ ហោះប៉ើងបាត់ទៅកណ្ដាលថ្នល់ នឹងធ្វើឱ្យខូចខាតរបស់របរ សម្ភារប្រើប្រាស់ក្នុងផ្ទះស្ទើរតែទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីរបស់ជនរងគ្រោះឈ្មោះ Na Roth បានរៀបរាប់ឱ្យបានដឹងថា ពេលដែលរូបគាត់ចេញពីធ្វើការមកផ្ទះ ស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ហើយក៏បានសួរអ្នកជិតខាងថា «ដំបូលផ្ទះអ្នកណាហោះធ្លាក់មក ? » ដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនោះទេ ស្រាប់តែដល់ពេលចូលក្នុងផ្ទះ ទើបបានដឹងថាជាដំបូលផ្ទះរបស់ខ្លួន ធ្វើឱ្យបុរសខាងលើក្ដុកក្ដួលស្លុតចិត្តជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជារឿងគួរឱ្យអាណិត ដែលបរិបទកូវីដ បុរសខាងលើរកថវិកាមិនសូវបាន ហើយបែរជាមកជួបរឿងបែបនេះទៀត ទើបធ្វើឱ្យគាត់ សម្រេចចិត្ត បន់ស្រន់កុំឱ្យភ្លៀងធ្លាក់តទៀត គ្រាន់បានគេង យកមេឃធ្វើដំបូលបណ្ដោះអាសន្នសិន ចាំមានលុយទើបបានជួសជុលឡើងវិញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021