មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅវេលាល្ងាចថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១នេះ ខណៈដែលរាជធានីភ្នំពេញ កំពុងរងនូវអាកាសធាតុ ភ្លៀងធ្លាក់យ៉ាងសន្ធប់លាយឡំជាមួយខ្យល់បោក
យ៉ាងខ្លាំងផងនោះ បានបណ្តាលអោយផ្ទាំងប៉ាណូដ៏ធំមួយ បានដួលរលំកាត់ទទឹងលើកំណាត់ផ្លូវជាតិលេខ២ នៅចំណុចទល់មុខនឹងរោងចក្របារីសេក ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការប៉ាក់រលំផ្ទាំងប៉ាណូដ៏ធំខាងលើ បានធ្វើអោយលំហូរចរាចរណ៍ របស់បងប្អូនពលរដ្ឋមួយចំហៀងផ្លូវ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ពោលគឺចំណែកផ្លូវ ដែលត្រូវធ្វើដំណើរពីតំបន់ចាក់អង្រែ ឆ្ពោះឡើងទៅស្ពាន
អាកាសក្បាលថ្នល់ ។យ៉ាងណាក៏ដោយ ករណីខាងលើនេះពុំមានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួស ឬខូចខាតដល់ទ្រព្យសម្បត្តិឡើយ ព្រោះកំឡុងពេលបាក់រលំ ពុំមានអ្នកដំណើរឆ្លងកាត់ ។ដោយឡែក ចរាចរណ៍
ធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងរថយន្ត និងម៉ូតូវិញ គឺមានការកកស្ទះ គួរសម ខណៈ ដែលភ្លៀងបានធ្លាក់ខ្លាំងតាំងពីវេលាម៉ោង៦ល្ងាចថ្ងៃដដែលនេះ រហូតមកដល់ម៉ោង៦និង៤០នាទីនេះ ក៏ពុំទាន់រាំងនៅឡើយ ៕