អ្នកគាំទ្រ ក៏ដូចជា ប្រិយមិត្តទួទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ដ៏ល្បីម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra នោះ ហើយបច្ចុប្បន្ន លោក មានកូនប្រុស ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ពិសេសមាន ទេពកោសល្យ ខាងវិស័យចម្រៀង ដូចឪពុកអ៊ីចឹង។
កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនពៅ របស់ លោក ព្រាប សុវត្ថិ បាននិពន្ធចម្រៀងមួយបទ ក្រោមចំណងជើងថា “GANG GANG” ឡើងផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក YouTube និង TikTok ដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ សុវត្ថិ សិរីវុឌ្ឍ បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលសារជាថ្មី ក្រោយប្រកាសថា ៖
“ជំរាបសួរ បងប្អូន ពូមីង អ៊ុំប្រុសអ៊ុំស្រីទំាងអស់ ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ ឥឡូវនេះ ខ្ញុំបាទបានឈប់ពីផលិតកម្មរស្មីហង្សមាសហើយ ហើយខ្ញុំក៏មានបទចម្រៀងថ្មីៗ ដែលត្រៀមចេញ នៅក្នុង YouTube របស់ខ្ញុំ ក៏ដូចជា Channel របស់ខ្ញុំផ្ទាល់ ដែលមានឈ្មោះថា Sovath Sereyvuth។ ដូច្នេះ សូមបងប្អូន ពូមីង អ៊ុំប្រុសអ៊ុំស្រីទំាងអស់ ចូលទស្សនា ឲ្យបានច្រើន ដូចជាគាំទ្រនូវស្នាដៃរបស់ខ្ញុំ…”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖