ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គឺជាបុគ្គលដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការគោរពកោតសរសើរជាច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសប្រជាកសិករ និង ប្រជាជនក្រីក្រ ដែលទទួលបានឱកាសការងារ សម្រួលជីវភាពរបស់ខ្លួន តាមគម្រោងលើវិស័យកសិកម្ម និង វិស័យផ្សេងៗដែលលោកបានធ្វើការអភិវឌ្ឍន៍ ។
ថ្មីៗនេះលោកទើបតែបានកសាងទំនប់ទឹកចំនួន ២ សម្រាប់ត្រៀមប្រើប្រាស់នៅរដូវប្រាំងខាងមុខផងដែរ ។ ជាមួយការសាងសង់នេះលោកបានលើកឡើងដែរថា «សង់ទំនប់ទឹក២អស់ជាង១លានដុល្លារ មានប្រយោជន៍ជាងទិញរថយន្តរ៉ូសរ៉យ RR សេរីថ្មី»
នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកេីតឡេីងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង ៤២៨ម៉ែត្រ កំពស់ ១២ម៉ែត្រ ខ្នងលេីជាមធ្យម ១២ម៉ែត្រប្រេីប្រាស់អាចម៍ដីអស់ចំនួន ១២២.០០០ម៉ែត្រគូប អាចស្តុបទឹកបានជាមធ្យម២៥០.០០០ម៉ែត្រគូប ចំណាយថវិកាអស់ចំនួន ៣៥០.០០០.០០ដុល្លារ ។
លោកបានបន្ថែមថា៖ «ទំនប់ទឹកម៉ុង ឫទ្ធីទី ២ ប្រវែង១.៧៣៦ម៉ែត្រ កំពស់ ១១ ម៉ែត្រ ខ្នងលេីជាមធ្យម ៦ ម៉ែត្រ ទៅ ១០ ម៉ែត្រដែលអាចស្តុបទឹកបានជាមធ្យម ១.២៥០.០០០ ម៉ែត្រគូប ចំណាយថវិកាអស់ចំនួន ៨៥០.០០០.០០ដុល្លារ បញ្ចប់ការងារសាងសង់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០» ។
ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា១.៥០០.០០០ ម៉ែត្រគូប ការចំណាយថវិកាអស់ចំនួន ១.១៧២.០២០ដុល្លារ បេីព្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនេីបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ ១.៥០០.០០០ ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគឹតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរេីសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ ៕