Connect with us

កំសាន្ត&ប្លែកៗ

ក្តៅ! បែកធ្លាយ​វី​ដេ​អូ​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា នៅ​ជាមួយ​ស្រី​កំណាន់​ក្នុង​បន្ទប់​ខុន​ដូ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប ៖ បែកធ្លាយ​វី​ដេ​អូ លោក ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ​៧​មក​រា នៅ​ជាមួយ​ស្រី​កំណាន់ ក្នុង​បន្ទប់​ខុន​ដូ នៅខេត្តសៀមរាប ក្រោយពី​តុលាការ​ខេត្តសៀមរាប បាន​​ផ្តន្ទាទោស​រយៈពេល ៦​ខែ ប៉ុន្តែ​ទោស​នេះ ត្រូវ​ព្យួរ​ទាំងអស់ ពាក់ព័ន្ធ​បទល្មើស «​ផិត​» តាម​បណ្តឹង​របស់​ប្រពន្ធ​ស្របច្បាប់ នេះ​បើ​យោង​តាម​ប្រភព​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ករុណា ជា ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធដើម​របស់​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ជា ករុណា បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ តាម​ទាន់ប្តី​នាំ​ស្រី​ស្នេហ៍​ក្នុង​ខុន​ដូ នៅ​ខេត្តសៀមរាប និង​សមត្ថកិច្ច កាន់​ដីកា​កោះហៅ បុរស​ជា​ប្តី​ទៅ​សាកសួរ​ផង ក្នុង​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពីថ្ងៃ​ទី​០២ ខែកុម្ភ​: ឆ្នាំ​២០២១ ជាមួយ​សំ​ណេ​រថា «​សូម​អរគុណ​មិត្ត​ទាំងអស់​គ្នា ដែល​សួរសុខទុក្ខ​ខ្ញុំ ទាំង​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ថា ខ្ញុំ​ធ្វើ​នេះ​មិន​ត្រូវ គឺ​មក​ពី​អ្នក​នៅ​តែ​ជ្រុង​ម្ខាង មិនដឹង​ថា ៣​ជ្រុង​ទៀត​យ៉ាងណា​នោះ​ទេ ។ អ្នក​មិន​បាន​ស្ថិត​ក្នុង​ស្ថានភាព​ជា​ខ្ញុំ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រម្លឹក​ថា លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ​៧​មក​រា ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ខុន​ដូ មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ​ជា ករុណា អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​លំនៅ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវជា​ប្រពន្ធ​ស្របច្បាប់ ដែល​បាន​ប្តឹង​ចោទប្រកាន់​ជនសង្ស័យ​ជា​ប្តី ឈ្មោះ​ហៀ​ក ចាន់​លាង ពី​បទ​ផិត ស្រប​ពេល​ដែល​លោក​អភិបាលរង​រូប​នេះ កំពុង​ស្ថិត​ក្នុង​បន្ទប់​តែ​២​នាក់​ស្រី​ស្នេហ៍ នៅ​ក្នុង​បន្ទប់​ខុន​ដូ ខាងលើ ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តសៀមរាប បាន​ចុះ​ដល់​បន្ទប់​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប​។

ខណៈ​ពេល​នោះ កម្លាំង​ជំនាញ បានឃើញ​ឈ្មោះ​ហេង បូ​ឡែ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​លោក​ហៀ​ក ចាន់​លាង អាយុ​៤២​ឆ្នាំ ជា​អភិបាលរង​ខណ្ឌ​៧​មក​រា កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​។ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ធ្វើការ​នាំ​ខ្លួន​បុរស​និង​ស្ត្រី​ទាំង​២​នាក់​នេះ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​អំពើ​ផិត​។

ក្រោយមក ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​លោក​ហៀ​ក ចាន់​លាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ។ ចំណែក​ស្ត្រី​ឈ្មោះ​ហេង បូ​ឡែ​ន ជា​គូស្នេហ៍ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ឈ្មោះ​ហៀ​ក ចាន់​លាង ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះក្តី លើ​សំណុំរឿង​អំពើ​ផិត តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ស្របច្បាប់​។ អង្គ​សវនាការ ធ្វើ​ឡើង​តាម​កំណត់ហេតុ​បង្ហាញខ្លួន របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​ជនសង្ស័យ ហៀ​ក ចាន់​លាង ពី​បទ​អំពើ​ផិត តាម​មាត្រា​៧ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ តុលាការ​ខេត្តសៀមរាប ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​ជន​ត្រូវ​ចោទ ឈ្មោះ​ហៀ​ក ចាន់​លាង ដាក់​ពន្ធនាគារ រយៈពេល​៦​ខែ ពី​បទ​ផិត ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ពោល​គឺ​ជនជាប់ចោទ​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ អ្នក​សារព័ត៌មាន​យើង​នៅ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ហៀ​ក ចាន់​លាង និង​លោកស្រី ជា ករុណា បាន​នៅឡើយ​ទេ កាលពី​ល្ងាចម្សិលមិញ ។ យ៉ាងណា យើង​រង់ចាំ​ទទួល​ការ​បកស្រាយ​បំភ្លឺ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021