នៅខែកក្កដា ឆ្នាំ២០២០នេះ គេឃើញមានតារាប្រុសស្រីល្បីៗជាច្រើនដួងប្រជែងគ្នាលេងម៉ូដរថយន្ដទំនើបៗ ក្នុងនោះ មានតារាស្រីដល់ទៅ១១ដួង ជិះ Lexus LX 570 និងតារាមួយចំនួនទៀតនិយមជិះ Range Rover , Porsche , Mazda , BMW , Lexus NX 200t , Audi និង Chevrolet ជាដើម។ ដោយឡែក សម្រាប់រថយន្ដ Rolls-Royce
ដែលមានតម្លៃខ្ពស់កប់ពពកនោះវិញ គេឃើញមានបុគ្គឡល្បីៗស្រី៣ រូប ដែលកំពុងជិះរថយន្ដទំនើបលំដាប់សេដ្ឋីនេះ។១ ថៅកែពេជ្រ ទ្រី ដាណា មានប្រវត្តិកំសត់ឪពុកជាអ្នកលក់លៀ ស ហាល ចិញ្ចឹមគាត់តាំងពីតូច …….ប្រិយមិត្តជាច្រើនភាគច្រើនប្រាកដជាស្គាល់ច្បាស់នូវថៅកែស្រី ដែលជាម្ចា ស់ហាងពេជ្រ និងដែលតែងតែត្រូវបានគេស្គាល់ថា ជាមនុស្សចិត្តធម៌ តែងតែជួយដល់បងប្អូនជួបការខ្វះខាត ជួបទុក្ខលំបាក គឺ
អ្នកនាង ទ្រី ដាណា។២ អ្នកនាង Love Riya បច្ចុប្បន្ននេះ ជីវិតឯកជនរបស់ តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញតាម អនឡាញ Love Riya គឺកាន់តែមានក្ដីសុខ ជាមួយជីវភាពដ៏ល្អប្រសើរ ព្រមទាំងមានភាពស៊ីវីល័យ ទាំងរបស់របរប្រើប្រាស់ ផ្ទះ ឡាន សុទ្ធតែទំនើបៗ ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង ផងដែរ។៣. ទេព បូព្រឹក្ស ៖ អតីតតារាចម្រៀងរស្មីងហង្សមាស រូបនេះ បានយំខ្សឹបខ្សួលអួលដើមក នៅពេលដែលប្រុសស្នេហ៍ងួន ចាន់ដេវីត បានហុចកូនសោររថយន្ដទំនើប Rolls-Royce Ghost ក្នុងថ្ងៃខួបចំណងស្នេហ៍៤ឆ្នាំ កាលពីពេលថ្មីៗនេះ