Connect with us

កំសាន្ត&ប្លែកៗ

មិនមែនក្នុងយល់សប្ដិទេ វត្តអារាមមួយក្បែរជើងភ្នំបូកគោ ត្រដឹមត្រដែតក្រៃលែង ស្អាតបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅប្រិយមិត្តប្រហែលជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត ពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ យ៉ាងណាមិញនៅជើងភ្នំបូកគោ មានទីអារាមមួយសរសេរអក្សរធំៗនៅខ្លោងទ្វារថា «វេស្សវណ្ណស្ស គទាវុធំ» ជាក់ជាមិនខាន ប៉ុន្តែកម្រមានអ្នកណាចាប់អារម្មណ៍ចង់ចូលទស្សនាណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Keo Chan Kimheng បានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅក្នុងបរិវេណនៃទីអារាមមួយនេះ ពិតជាស្អាតស្កឹមស្កៃ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត ។ ទិដ្ឋភាពនៅទីនោះបានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ហ៊ុមព័ទ្ធដោយរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិអស្ចារ្យ ។ គេមិនច្បាស់ថាទីអារាមមួយនេះ មានប្រវត្តិរឿងរ៉ាវយ៉ាងណានោះទេ តែដឹងត្រឹមថាពិតជាស្អាតខ្លាំងស្ទើរតែមិនគួរ​ឱ្យជឿនឹងភ្នែក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងស្អាតអស្ចារ្យយ៉ាងណានោះសូមទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021