បងប្អូនប្រិយមិត្តបានដឹងហេីយថាកាលកន្លងមកនេះមានរឿងមួយដែលបងប្អូនបានធ្វេីការខឹងសប្បារខ្លាំងមែនទែននៅទង្វេីររបស់លោកក្កដាសោភណ្ឌដែលបានធ្វេីអោយបងប្អូននៅក្នុងខេត្តតាកែវជិត៣០០នាក់ជាងដែលបានប៉ះពាល់លោកជាប្រយោលបន្ទាប់ពីពិនិត្យឃេីញថាមានវិជ្ជមានកូវីដ១៩បន្ទាប់ពីត្រឡប់មកពីមង្គលការរបស់មិត្តភក្តិរបស់គាត់។ក្រោយមានការពិនិត្យមេីលឃេីញថាលោកកក្កដាសោភណ្ឌមាន
វិជ្ជមានកូវីដ១៩បែបនេះហេីយក្រុមគ្រូពេទ្យក៏បានធ្វេីការយកទៅព្យបាលនៅមន្ទីរសម្រាក់ដែលស្ថិតនៅក្នុងតំបន់ដែលលោកក្កដាសោភណ្ឌបានទៅធ្វេីតេស្តនោះឯង។ក្រោយមានការលិចលឺនៅពត៏មានបែបនេះប្រជាជនទាំងអស់បានសួរថាតេីនឹងមានទោសដែរឬទេបេីសិនជាទង្វេីរនេះបានធ្វេីអោយអ្នកដ៏ទៃឆ្លងបែបនេះ?សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖ការស្រាវជ្រាវថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១
ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់ ៣ ត្រលប់មកខុនដូវិញ។ ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅ
មណ្ឌលសុខភាពចាក់អង្រែ។ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។ ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។សូមអរគុណ!