KHB/បរទេស៖ ដូចដែលប្រិយមិត្តបានជ្រាបខ្លះៗហើយថាយុវជនណេប៉ាល់ វ័យ១៥ឆ្នាំម្នាក់ បានអង្គុយសមា ធិអស់រយៈពេល៨ខែមកហើយ នៅក្រោមគល់ពោធិដោយមិនបរិភោគអ្វីទាំងអស់ រួមទាំងទឹកផង ករណីនេះការត ក់ស្លុ.តដ៏ធំធេងមួយចំពោះវេ ជ្ជសាស្ត្រសម័យទំនើប ។ Ram Bahadur Bomjon (កើតនៅថ្ងៃទី 9/5/1989 ជួនកាលត្រូវបានហៅថា Bomjan hay Banjan គឺជាបុព្វជិតវ័យក្មេងម្នាក់ នៅភូមិ Ratanapuri សង្កាត់ Bara ប្រទេសណេប៉ាល់។
តាមក្រុមគ្រួសារ និងអ្នកជិតខាង Bomjan ច្រើនមានកាយវិការច ម្លែកប្លែ កពីគេឯង ដែលមានវ័យស្របាលគ្នា។ ជំនួសឲ្យការលេងកម្សាន្តក្មេងប្រុសនេះ តែងដើរសង្កេតមើលអ្នកដទៃធ្វើពិធីបួងសួងឬបុណ្យទានផ្សេងៗ។ តាំងពីតូចគឺជាក្មេងម្នាក់មានចរិកស្លូតបូត ពុំដែលឈ្លោប្រ កែកវា យតបគ្នា ឬស ម្លាបសត្វណាមួយឡើយ ។
ពេលអាយុបាន ៥ឆ្នាំ ក្មេងនេះបរិភោគតែអាហារសល់ ហើយពេលខ្លះសុខចិត្តមិនបរិភោគអាហារប្រសិនបើពុំមានអាហារសល់នោះទេ ។ នៅឆ្នាំ ២០០៥ ក្មេងនោះបានប្រាប់ក្រុមគ្រួសាររបស់ខ្លួនថា កុំផឹ កស្រា កុំស ម្លា ប់សត្វ ព្រោះធ្វើបែបនេះនាំអន្ត រាយដល់ខ្លួន ក្រោយមកក៏ចាកចេញទៅបាត់ នៅវេលាកណ្តាលយប់អាធ្រាត្រមួយ។ គ្រួសារបានដើរទៅរក ហើយបានឃើញ Raកំពុង
សមាធិនៅក្រោមគល់ពោធិមួយដើមធំ ពេលនោះប្រាប់អ្នកផ្ទះថា កុំភ័យព្រួយ ហើយវិលត្រឡប់ទៅផ្ទះវិញចុះ ។ នៅពេលម្តាយតាមណែនាំអង្វករ Ram បានបេះស្លឹកពោធិ ៦សន្លឹក ហុចឲ្យម្តាយ ហើយនិយាយថា ៖ “ពេលទៅផ្ទះវិញសូមម៉ែចងចាំថា ត្រូវទុកស្លឹកឈើទាំងនេះឲ្យបានគត់មត់ ប្រសិនបើម៉ែធ្វើឲ្យបាត់វា នោះម៉ែរកកូនពុំឃើញទៀតឡើយ ។
បើម៉ែនៅរក្សាវាទុកកូននៅក្បែរម៉ែជានិច្ចនិរន្ត”។ ចុងក្រោយក្រុមគ្រួសារនេះ ត្រូវបានកុមារនេះបញ្ចុះបញ្ចូល ហើយធ្វើតាម ។ បន្ទាប់ពីនោះមក ក្មេងជំទង់រូបនេះបានឈានសន្សឹមៗទៅក្នុងស្ថានភាពសមាធិជម្រៅ ។ គាត់មិនបរិភោគ មិនផឹកទឹកជិត ៨ខែមកហើយ ហើយ១ថ្ងៃៗគឺបិទភ្នែកអង្គុយសមាធិនៅគល់ឈើ ។ បាតុភូតនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់ផ្អើលឈូឆរមកមើលផ្ទាល់ភ្នែក។ ពួកគេនៅបានហៅ Ram ថា “ព្រះកុមារ” (Buddha boy)។ ខ្លាចរំខានដល់កូនរបស់ខ្លួន ក្រុមគ្រួសារ និងសាច់ញាតិក៏បានធ្វើរបងព័ទ្ធជុំវិញគល់ឈើនេះ បំណងដើម្បីកុំឲ្យអ្នកផ្សេងចូលកៀក និងរំខាន។
ព័ត៌មានរបស់ព្រះកុមារមិនយូរប៉ុន្មានល្បីដល់ឆាកអន្តរជាតិ មិនយូរប៉ុន្មានផលិតកម្ម Discovery ទៅដល់កន្លែងដើម្បីពិនិត្យមើល ហើយបានថតភាពយន្តឯកសារ ។ ពួកគេបានថតរូប Ram ក្នុងអំឡុងពេល ៩៦ម៉ោង មិនឲ្យដាច់មួយនាទីណាឡើយ ដើម្បីពិនិត្យមើលថា ពាក្យចចាមអារាមនិយាយពីយុវជននោះតើត្រឹមត្រូវដែរឬទេ ។ជារួមពួកគេមិនជឿ! ហើយចង់ពិនិត្យឲ្យបានជាក់លាក់
មើលថា យុវជននេះ មានចាកចេញផុតពីគល់ឈើនេះ ឬលបយកចំណីអាហារពីកន្លែងណាមួយដែរឬទេ ។ តាមរយៈរូបភាពផ្តិតយក ក្នុងអំឡុងពេល ៩៦ម៉ោង ដូចពោលខាងលើតាមរយៈការប្រើប្រាស់នូវឧបករណ៍បច្ចេកទេសជឿនលឿនបំផុត ក្រុមផលិតភាពយន្តឯកសារពុំបានរកឃើញវត្តមានអំពីភាពទ្រុឌទ្រោមអ្វីមួយដូចការលើកឡើងរបស់ក្រុមអ្នកជំនាញការវេជ្ជសាស្ត្រលំដាប់ពិភពលោកខាងលើ ។
ទោះជាយ៉ាងណាក៏ដោយម្យ៉ាងទៀត គេតាមដានពិនិត្យឃើញ Ram អង្គុយនឹងស្ងៀមគ្មានចលនា នៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពចន្លោះពី ៥-10ដឺក្រេសេ ។ លើសពីនេះគេឃើញញើសហូរធ្លាក់ពីលើក្បាលមកផង ដែលវាហាក់ដូចជាគាត់អាចស្វ័យបង្កើតប្រភពថាមពលកម្តៅពីក្នុងរាង្គកាយរបស់ខ្លួន ប៉ុន្តែបែបនេះវាទាល់តែគាត់មានចលនាពុំមែននៅនឹងថ្កល់មួយកន្លែងនោះទេ ។ ក្រុម
កសាងខ្សែភាពយន្តឯកសារ មានការរញ្ជួយចិត្តត្បិតរកយល់អ្វីមិនឃើញ ។ ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ Ram ឲ្យដឹងថា មុនពេលចាកចេញទៅតាំងសមាធិនោះ គាត់បានប្រាប់គ្រួសារថា នឹងអង្គុយតាំងសមាធិក្នុងអំឡុងពេល ៦ឆ្នាំ ។ មកទល់ពេលនេះ មានប្រតិភូរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រមកពីគ្រប់មជ្ឈដ្ឋានបានមកសង្កេតពិនិត្យមើលនៅទីកន្លែងនោះរាប់មិនអស់ ។ រឿងរ៉ាវជាច្រើនក៏ត្រូវបានគេសរសេរយោងតាមមូលដ្ឋានយល់ដឹងរបស់មនុស្សម្នាក់ៗ។ បញ្ហាដ៏គួរឲ្យកត់សម្គាល់នោះគឺនៅវេលាម៉ោង ៨យប់ ថ្ងៃទី 5/1/2006 ក្រុមថតភាពយន្តឯកសារ និងសាក្សី ៥៩នាក់ទៀត
បានសំឡឹងឃើញអ គ្គិ.ភ័យឆា បឆេ ះចេញពីដើមទ្រូងរបស់ Ram ហើយវាបានធ្វើឲ្យស ម្លៀកបំពាក់របស់ Ram ស្លៀក៨ខែមកនេះ ឆេះម៉ត់ ហើយគាត់បានហៅបងប្រុសរបស់ខ្លួនឲ្យយកអាវពាក់ពីខាងក្រៅពណ៌ក្រហមឲ្យខ្លួន ។ នៅថ្ងៃទី 18/1/2006 ជាថ្មីម្តងទៀត ភ្លើងបានឆា បឆេ ះអាវក្រហមដែលទើបពាក់បានប៉ុន្មានថ្ងៃខណៈពេលដែលបុគ្គលគាត់ពុំមានទទួលរ ងរបួ សអ្វីទាំងអស់ ។ នៅលើកទី ២នេះ អ្នកដែលថតភាពយន្តឯកសារ អណ្តា តភ្លើ ងពុំបានរល ត់ក្នុងរយៈពេលកន្លះម៉ោង ហើយអ ណ្តាតភ្លើ ងចេះតែថមថយចុះៗ និងឆាបឆេះតែមួយផ្នែកតូចនៃសម្លៀកបំពាក់របស់ Ram ៕