ដោយសារតែការរីករាលដាលនៃការឆ្លងកូវីដ១៩នៅក្នុងសហគមន៍ពីសំណាក់ព្រឹត្តិការណ៍២០កុម្ភៈបានជម្រុញឱ្យរដ្ឋាភិបាលសម្រេចក្នុងដាក់ចេញនូវវិធានការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតាខ្មៅ
រហូតដល់មានការបែងចែកជាតំបន់ក្រហម លឿងទុំ និងលឿងផងដែរ ហើយពេលវេលានៃការបិទខ្ទប់នោះគឺនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅមុននេះបន្តិច រាជរដ្ឋាភិបាលបានធ្វើសេចក្តីសម្រេចថ្មីមួយទៀតដើម្បីធ្វើការបញ្ចប់ការបិទខ្ទប់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនេះហើយ
ដែលការសម្រេចបញ្ចប់នេះនឹងត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះតទៅ ខណៈដែលក្នុងនោះរដ្ឋាភិបាលក៏នឹងដាក់សម្រេចប្រគល់ភារកិច្ច
ជូនដល់គណៈអភិបាលនៃអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីដាក់ចេញនូវវិធានការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្ររបស់ខ្លួនដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។
យ៉ាងណាក៏ដោយមកដល់ពេលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានបញ្ជាក់ផងដែរថា «កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត
ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ»។
លោកបានបន្តទៀតថា «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។
ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។
ចំណែកលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ
មានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ១៩ នេះទៅតំបន់ផ្សេងទៀត។
លោកថា «មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ។ ដូច្នេះក្រោយថ្ងៃ៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន
គឺនៅរក្សាដដែលជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ
ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត»។