ស្ថិតនៅក្នុងពេលវេលាដ៏លំបាកនេះបានអោយដឹងថាមិនដឹងថាស្វែងរកជំនួយមកពីណាទេមានតែសូមធ្វេីការអំពាវនាវទៅដល់សប្បុរសជនទាំងអស់មេត្តាធ្វេីការជួយប្រជាពលរដ្ឋដែលស្ថិតនៅគ្រាអត់នៅពេលនេះផងដោយសារតែនៅពេលនេះប្រជាជនមួយចំនួនធំបានរងគ្រោះនឹងការដាចស្បៀងនៅក្នុងការផ្គត់ផ្គង់នៃអាហារប្រចាំថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្វះខាតជាច្រេីនទៀតដែលកំពុងតែក្រលំបាកជាច្រេីនដែលត្រូវការ
អ្នកជួយនឹងកំពុងតែទន្ទឹងរងចាំជំនួយរបស់សប្បុរសជនទាំងអស់ទៅជួយនៅពេលនេះ។បេីនិយាយរដ្ឋាភិបាលគឺលោកបានប្រឹងប្រែងខ្លាំងណាស់គ្រប់ជ្រុងជ្រោយស្ទេីរតែគ្មានចមន្លោះនោះទេក៏ប៉ុន្តែស្ថិតនៅក្នុងពេលនេះបេីសិនជាយេីងមិនធ្វេីការពួតដៃគ្នានោះទេរងចាំតែរដ្ឋាភិបាលនោះវាមិនអាចនឹងប្រយុទ្ធឈ្នះនៅបញ្ហាមួយនេះទេ។ស្ថិតនៅក្នុងពេលនេះអ្នកទាំងអស់គ្នាបានដឹងហេីយថាជំងឺកូវីដ១៩បានធ្វេីការរាតត្បាតខ្លាំងស្ទេីរតែ
គ្មានចន្លោះនោះទេ។បេីបងប្អូនដែលមានលទ្ធភាពមិនអីទេតែបងប្អូនដែលគ្មានលទ្ធភាពគឺគ្នាពិបាកខ្លាំងណាស់ជាពិសេសបងប្អូនដែលធ្វេីជាកម្មករសំណងនឹងកម្មការិនីរោងចក្រដែលកំពុងតែជួបនៅបញ្ហាសេដ្ឋកិច្ចគឺពិតជាត្រូវការជំនួយខ្លាំងមែនទែន។នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពិសេសអមសារមួយដ៏មានន័យថា
“ថៅកែទាំងអស់ អ្នកគួរតែជួយគាត់សិន ដោយវិធីណាក៏ដោយ អោយខ្ចី ឬអំណោយ
មន្ត្រីរាជរដ្ឋាភិបាល ប្រឹងគ្រប់ជ្រុងជ្រោយហើយ សូមថៅកែទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលធ្លាប់ទទួលផលពីគាត់ មេត្តាជួយជ្រោមជ្រែងគ្នាសិន។ យើងមិនអាចរស់តែឯងបានទេ បញ្ចប់Covid19បាន ទាល់តែយើងសាមគ្គីគ្នា។”។ក្រោយឃើញបែបនេះ មហាជនជាច្រើនសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានចូល comment បង្ហាញពីអារម្មណ៍ថា ៖
ខ្មែរស្រលាញ់ខ្មែរ អរគុណ អ្នកឧកញ៉ា, សង្ឃឹមថា នឹងមានថៅកែៗៗ ឬឧកញ៉ាផ្សេងៗ យកគំរូតាម, ពិតជាប្រពៃណាស់ក្មួយ, នេះជាគំរូដ៏ល្អមែន, ថៅកែចិត្តបុណ្យ…ទង្វើរធ្វើល្អ នឹងទទួលបាននូវភាពជោគជ័យ រីកចំរើនទៅមុខរហូត អ្នកឧកញ៉ា។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖