ពុកម៉ែ បងប្អូន ក៏ដូចជា មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន។
មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។
ជាក់ស្តែងកាលពីម្សិលមិញនេះ នាល្ងាចថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ណាត់គ្នា អង្គុយញុំាបាយពេលល្ងាច ជាមួយគ្នា យ៉ាងសាមញ្ញបំផុត បើទោះបីជាមាន ម្ហូបតិចក៏ដោយ តែមើលទៅ ពិតជាពោរពេញ ដោយក្តីសុខខ្លាំងណាស់។ អ្នកឧកញ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បាយល្ងាចជាមួយកូនក្មេង”។
ឃើញបែបនេះភ្លាម ស្រាប់តែហ្វេនៗ របស់ អ្នកឧកញ៉ា ភាគច្រើន បែរជាចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរថយន្តទំនើបជាច្រើន គ្រឿងនៅក្បែរនោះទៅវិញ ដល់ថ្នាក់ នាំគ្នា ចូល comment ព្រាត ថា ៖
ឡានច្រើន, បាយមិនសូវឆ្ងាញ់ទេ ឆ្ងាញ់ត្រង់ ឡានហ្នឹងឯង, សាមញ្ញៗ តែកុំមើល Background ញាក់សាច់, ពណ៌លឿង និងក្រហម ចាំងភ្នែកណាស់, សុំឡានមួយមកបង, ឡានស្អាតណាស់ អ្នកឧកញ៉ា, ឡានច្រើនណាស់ អ្នកឧកញ៉ា ហូបបាយល្ងាច សាមញ្ញពេកហើយ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាពខាងក្រោម ទំាងអស់គ្នា ៖