ក្នុងស្រុកប្រទេសកម្ពុជាបានអោយដឹងថាវិស័យកសិកម្មរបស់យេីងបានឈានដល់កម្រិតមួយដែលអន្តរជាតិបានធ្វេីការទទួលស្គាល់ថានៅក្នុងកម្រិតមួយដែលអាចទទួលយកបាននឹងការធ្វេីការដាំដុះទៅលេីបច្ចេកទេសយេីងក៏មានការជឿនលឿនខ្លាំងដែរដោយកាលពីសម័យមុនយេីងប្រេីសត្វពាហនះធ្វេីជាកម្លាំងសម្រាប់អូសទាញនឹងធ្វេីជាមួយនឹងដៃរបស់យេីងផ្ទាល់តែម្តង។ក៏ប៉ុន្តែនៅក្នុងសម័យកាលនេះបានអោយដឹងថា
មានការលូតលាស់ខ្លាំងមែនទែនដែលនៅក្នុងគ្រប់តំបន់ពោរពេញទៅដោយការប្រេីប្រាស់នៅរបស់ទំនេីបនឹងរហ័សហេីយជឿនលឿនទៀតផងដែលបងប្អូនកសិកររបស់យេីងមិនមានការលំបាកដូចកាលពីមុននោះទេ។តែទោះជាយ៉ាងណាក៏បងប្អូនយេីងនៅតែរក្សារនៅប្រពៃណីនៅក្នុងការធ្វេីស្រែចម្ការរបស់ខ្មែរយេីងដែរដេីម្បីធ្វេីជាកេរ្តិ៏តំណែលអោយយុវជនជំនាន់ក្រោយបានដឹងនឹងបានយល់ពីសម័យកាលនីមួយៗនៅក្នុងការធ្វេីស្រែចម្ការ
នៅក្នុងតំបន់នីមួយៗនៃស្រុកខ្មែរយេីង។ក៏ប៉ុន្តែនៅក្នុងវិស័យកសិកម្មបានអោយដឹងថាមានអ្នកចូលរួមផ្តល់នៅបទពីសោធន៏ច្រេីនខ្លាំងមែនទែនបេីយេីងនិយាយជាក់ស្តែងនៅក្នុងការលេចធ្លោនៅក្នុងការធ្វេីដំណាំនឹងធ្វេីចម្ការនៅស្រុកខ្មែរយេីងគឺប្រាកដជានឹកឃេីញទៅដល់លោកឧកញ៉ា ម៉ុងឬទ្ធីជាមិនខានដែលលោកតែងតែប្រេីប្រាស់ជីវិតរបស់គាត់នៅក្នុងវិស័យកសិកម្មនឹងតែងតែផ្តល់បទពិសោធន៏ទៅដល់កសិករនានាដែលនៅក្នុង
តំបន់ដែលប្រកបនៅវិស័យកសិកម្មនេះផងដែរ។ជីវិតរបស់លោកមេីលទៅសាមញ្ញមែនតែពិតជាមានសេចក្តីសុខខ្លាំងមែនទែនដែលធ្វេីអោយមហាជនមានការចូលចិត្តនៅជីវិតរស់នៅបែបនេះមែនទែន។សឹងតែថានៅពេលនេះលោកបានក្លាយទៅជាដង្ខៅជនបទទៅហេីយដែលគ្រប់សកម្មភាពដែលលោកបានធ្វេីមានអ្នកគាំទ្រនឹងបានយកតម្រាប់តាមស្ទេីរតែទាំងអស់ទៅហេីយ។លោកឧកញ៉ាម៉ុងឬទ្ធី បានបង្ហោះវិដេអូខ្លីមួយបង្ហាញពីដើមស្វាយរបស់លោកមួយដើមមានផ្លែច្រើនប្រភេទ ហើយចាប់ផ្តើមផ្លែក្នុងរយៈកាលខ្លីគឺតែ១២ខែ លោកឧកញ៉ាបានរៀបរាប់ថា៖ តាំងពីដូនតាម៉ាកុងតំណរតមកយេីងតែងតែ ដាំស្វាយត្រូវប្រេីរយៈពេលពី៤ទៅ៥ឆ្នាំ ទេីបអាចទទួលបានផល
ក្រោយពីខ្ញុំបានទៅសិក្សាស្រាវជ្រាវ បច្ចេកទេសមកពីបរទេសអស់រយៈពេលជាង១០ឆ្នាំរួចមក ខ្ញុំអាចបន្តពូជស្វាយមួយដេីមអោយបានផ្លែច្រើនប្រភេទ និងអាចអោយវាចាប់ផ្តេីមផ្លែក្នុងរយៈកាលខ្លីគឺតែ១២ខែ ដូចមាននៅក្នុងវីដេអូនេះ។
សូមអញ្ជើញ ប្រីយមិត្តយេីងទាំងអស់គ្នាទស្សនាដេីម្បីបន្ធូរអារម្មណ៍ខ្លះៗ ក្នុងសម័យកាលកូវិត១៩ដ៏មហាប្រល័យនាពេលនេះ ខ្ញុំសូមជូនពរប្រីយមិត្តយេីងទាំងអស់គ្នាអោយ បវៀសជៀសអោយឆ្ងាយពីជម្ងឺឆ្លងកូវិត១៩នេះ ។ Sunday,2 May ,2021