កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទីឈ្មោះ ជាបវាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda
បានប្រទះឃើញឈ្មោះ សុខហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ
បានជិះម៉ូតូដឹកសម្ភារៈ ដោយយកធុងរូបខ្លាឃ្មុំ ពណ៏ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាតនិងឯកសណ្ឋានរបស់ក្រុមហ៊ុន ។
ដោយមានកា ស ង្ស័ យមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនគាត់ក៏បានជិះម៉ូតូដេ ញតាមតាំងពីម្ដុំផ្សារដើមគ រហូតមកដល់ចំណុចកើតហេតុ
ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាល រដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ ។
ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ភាគីខាងក្រុមហ៊ុន Foodpanda បានធ្វើលិខិតសំណូមពរមកសម ត្ថកិ ច្ច ដោយមិនធ្វើការប្ដឹ ងផ្ដល់ទៅលើឈ្មោះ សុខហាំងលាងទេ
គ្រាន់តែសូមឲ្យសម ត្ថកិ ច្ច ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាក្រោយធ្វេីការណែនាំអ ប់រំនិងធ្វេីកិ ច្ចស ន្យារួចសម ត្ថកិ ច្ចក៏បានអនុញ្ញាតឲ្យ
បុគ្គលដែលក្លែ ងប ន្លំជាបុគ្គលិក Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដ កហូតសម្ភារ:សំបកធុង Foodpanda ដេីម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ ៕