ហ្វេនៗ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជា មិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ។អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភ
មង្គល។ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ ចំថ្ងៃខួបកំណើររបស់លោក ស្រាប់តែភរិយា ជូនពរឡើងប្លែកថា “Happy birthday ប្ដីសម្លាញ់ចិត្តអូន Souk Sorphea សូមអោយបំណងប្រាថ្នារបស់បង បានសម្រេច ហើយសូមអោយដុំខ្សែក ដែលបងពាក់នៅនឹងក ហ្នឹងក្លាយទៅជាដុំពេជ្រ ដូចបំណងប្រាថ្នារបស់អូន បុិនរកនឹកឃើញម្ល៉េះលោក ទៅបានពីណាមក? Any, ជូនពរអោយបងសុខភាពល្អ ឆាប់
ជា និងអាលបានញុាំម្ហូបឆ្ងាញ់ៗ បន្ដរទៀត។ I love you always 29/04/21″។មិនទាន់អស់ទេ ភរិយាលោក បន្ថែមថា “Happy birthday ម្ដងទៀតប្ដីសម្លាញ់ ឆ្នាំនេះសុំជូនពរបង អោយឆាប់ជា ហើយញុាំម្ហូបអាហារដែលបងចូលចិត្ត។ ព្រោះអូនធ្លាប់ឃើញបងចូលចិត្តញុាំណាស់ ហើយអូនក៏ចូលចិត្តធ្វើអោយបងញុាំណាស់ ដល់ពេលអត់មានអ្នកញុាំ ម្ហូបសល់រាល់ថ្ងៃ អូនអត់ញុាំតែឯងកើតទេ វាមិនឆ្ងាញ់ដូចញុាំមានគ្នា។
ដូច្នេះបើចង់ធ្វើប្ដីល្អសម្រាប់អូន សូមស្ដាប់អូនហើយតមតាមអូន ទើបឆាប់ជា អោយអូនឆាប់មានគ្នាញុាំឆ្ងាញ់ជាមួយទៀត។ ឮអត់ប្ដីសម្លាញ់ Souk Sorphea ????”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពដ៏កក់ក្តៅ នៃក្រុមគ្រួសាររបស់ អតីតតារាប្រុសរូបនេះទំាងអស់គ្នា ៖