អាជីវកម្ម​ចិញ្ចឹមកង្កែបត្រូវប៉ាន់​​ និង​បាន​ជួយ​ដល់​ជីវភាព​ពលរដ្ឋយ៉ាងប្រសើរទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាយ​មាន​ជ័យ ​៖ ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​អាជីវកម្ម​ហាក់​មាន​កំណើន​ខ្ពស់​និង​បាន​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្នៀ​ត​បាន​មួយ​កម្រិត ដោយ​ការ​ចិញ្ចឹម​របស់​បងប្អូន​គឺ​សម្រាប់​បម្រើ​ការងារ​នៅ​ទីផ្សារ​ក្នុង​មូលដ្ឋាន​ផង​និង​នាំ​ចេញ​ទៅ​បណ្តា​ខេត្ត​-​ក្រុង​ផ្សេង​ៗ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ម៉ក់ សា​លឹ​ម អាយុ​៤៤​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​កង្កែប​មួយ​រូប​នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ​បាន​រៀបរាប់​ថា គាត់​បាន​ចាប់​របប​ចិញ្ចឹម​កង្កែប​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដោយ​ដំបូង​គឺ​គាត់​ចេះ​ពី​លោក​មេ​ភូមិ​ចាស់ ហើយ​គាត់​ក៏​ចាប់ផ្តើម​ចិញ្ចឹម​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​ភាពល្អ​ប្រសើ​ជាង​មុន​និង​រក​ចំណូល​សម្រាប់​កូន​ៗ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​គាត់​ចិញ្ចឹម​កង្កែប​មាន​ចំនួន​២០​ស្បៃ ដែល​ក្នុង​មួយ​ស្បៃ​ដាក់​កង្កែប​បាន​ជាង​១.០០០​ក្បាល ដែល​សុ​រប​២០​ស្បៃ​នេះ​គឺ ប្រហែល​ជាង​២​ម៉ឺន​ក្បាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ទីផ្សារ​គឺ​គាត់​លក់​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​តាម​ការ​បញ្ជា​ទិញ​។ ហើយ​ការ​ចិញ្ចឹម​នេះ​គឺ​ចាំបាច់​ត្រូវ​ធ្វើការ​ផ្តាស់​ប្តូរ​ទឹកជា​ប្រចាំ បើ​ពុំ​នេះ​ទេ​ធ្វើ​ឲ្យ​ទឹក​ស្អុយ​ប៉ះពាល់​កង្កែប​នៅ​ក្នុង​ស្បៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​គ្នា​នោះ​ដែរ​លោក ហួត សា​វឺ ចៅសង្កាត់​ភ្នៀ​ត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ៖ បងប្អូន​នៅ​ក្នុង​សង្កាត់​ភ្នៀ​ត​ភាគច្រើន​ក្រៅពី​ធ្វើស្រែ គឺ​ដាំ​ដុះ​បន្លែ​ផ្សេង​ៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏​ដូច​ជា​យក​ទៅ​លក់​នៅ​នៅ​ទីផ្សារ​ក្នុងស្រុក​គឺ​មាន​បងប្អូន​កសិករ​ខ្លះ​គាត់​ចិញ្ចឹម​ទាយក​ពង​និង​ចិញ្ចឹម​កង្កែប ។ ចំពោះ​បងប្អូន​កសិករ​ដែល​ចិញ្ចឹម​កង្កែប​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​សង្កាត់​ភ្នៀ​ត​គឺ​មាន​ចំនួន​៤៧​កន្លែង​គឺ​ស្មើ​និង​៤៧គ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក់ព័ន្ធ​នឹង​បងប្អូន​កសិករ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​កង្កែប​នេះ​ផង​ដែរ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ រួម​នឹង​ក្រុមប្រឹក្សា​ក្រុង បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល ការ​ចិញ្ចឹម​កង្កែប​របស់​បងប្អូន​ប្រជា​កសិករ នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ ។ ក្នុង​នោះ​ដែរ​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​លើកទឹកចិត្ត​ដល់​មួយ​បងប្អូន​ដែល​ចិញ្ចឹម​កង្កែប​ឲ្យ​បន្ត​ការ​ចិញ្ចឹម​ឲ្យ​បាន​ខ្លាំងក្លា និង​បាន​ជម្រុញ​ពួក​គាត់​ពង្រីក​ការ​ចិញ្ចឹម​ទៀត​ផង ដើម្បី​ផ្គង់​ផ្គត់​ជីវភាព​គ្រួសារ នឹង​បំពេញតម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បងប្អូន​អ្នក​ចិញ្ចឹម​កង្កែប​ថា «​បើ​ខ្វះខាត​ថវិកា​សម្រាប់​គម្រោង​ចង់​ពង្រីក​ការ​ចិញ្ចឹម​» លោក​បាន​ណែនាំ​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ បាន​បង្កើត​មូលនិធិ​មួយ​សម្រាប់​ជួយ​ដល់​បងប្អូន​ចង់​ពង្រីក​មុខរបរ​ការ​ចិញ្ចឹម​នេះ ដោយ​អាច​ទ​ទទួល​កម្ចី​បាន​សម្រាប់​ជួយ​ដល់​កសិករ ៕

Leave a Reply