ពៅ បញ្ញាពេជ្រ ថា រយៈពេល១៣ឆ្នាំហើយ ដែលត្រូវអង្គុយលើរទេះរុញមួយនេះ ពិតជាធុញទ្រានណាស់ សង្ឃឹមថា ថ្ងៃណាមួយនឹងអាចដើររួចដូចដើមវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាចម្រៀងសំនៀងផ្អែម និងមានចំណេះដឹង កញ្ញា ពៅ បញ្ញាពេជ្រ ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួនថា “ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ឯ មនុស្សយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រលាញ់ក៏គង់តែស្លាប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណា ខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ស្លា ប់ គ្រប់យ៉ាងមិនទៀងទេ ខ្ញុំជាឧទាហរណ៏ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លាប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណារស់នៅរហូតបានទេគឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ .ថ្ងៃនេះវេនគេ ស្អែកវេនយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានបង្ហោះសារបណ្តាញយ៉ាងកំសត់ ខណៈពេលដែលខ្លួនជានារីម្នាក់ដ៏ស្រស់ស្អាត បែរជាធ្លាក់ខ្លួនអង្គុយលើរទេះ យ៉ាងកំសត់ ចង់ទៅក៏មិនកើត ចង់ធ្វើអ្វីក៏ពិបាក។ ទោះបីជាធ្លាក់ខ្លួនអស់រយៈពេល១៣ឆ្នាំមកហើយក្តី តែកញ្ញា សង្ឃឹមថា នៅថ្ងៃណាមួយនិងបានដើររួចឡើងវិញ ព្រោះធុញទ្រាន់និងអង្គុយលើរទេះហើយ។ កញ្ញា បានបង្ហោះសារថា “ដឹងកាលបើដើរបាន អង្គុយយូរៗធុញណាស់ អង្គុយ13 ឆ្នាំហើយ “។

Leave a Reply