Connect with us

កំសាន្ត&ប្លែកៗ

អរគុណទឺកចិត្តដ៏ថ្លៃថ្លាមួយនេះខ្លាំងណាស់…! គ្រួសារត្រកូល ឡេង ដែលបានធ្វេីការនៅប្រទេសកូរ៉េបានធ្វេីការឧបត្ថមនៅថវិការជាច្រេីនម៉ឺនដុល្លារ ដល់.ក្រ.សួ.ងកា.រ.ងា.រ.ក្នុងយុ.ទ្ធ.នា.កា.រ.ចា.ក់.វ៉ា.ក់.សាំ.ង.បង្ការ.ជំ.ងឺកូ វីដ-១៩

បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល ទទួលបានការថ្លែងអំណរគុណកោតសរសើរពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បន្ទាប់ពីលោកបន្តឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់យុទ្ធការចាក់វ៉ាក់សាំងបង្ការកូ វី ដ-១៩ ជូនដល់មន្រ្តីរាជការ កម្មករ និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៃក្រសួងការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមនល ដែលជានិច្ចកាលតែងតែជួយជនក្រីក្រ និងការគាំទ្រឧបត្ថម្ភដល់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ឯ.ក លោកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា៖«ដោយយើងខ្ញុំអតីតធ្លាប់ជាពលករ កម្មករ យើងខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានលទ្ធភាពបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងកូ វី ដ-១៩ ជួនបងប្អូនកម្មករនិយោជិត នាពេលបច្ចុប្បន្ន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមលិខិតថ្លែងអំណរគុណជូនចំពោះឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះថា មន្រ្តីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០ ០០០ (សាមសិបពាន់) ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូ វី ដ១៩ ជូនបងបង្អូនកម្មករនិយោជិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។សូមបញ្ជាក់ថា លទ្ធផលនៃការចាក់វ៉ាក់សាំងកូ វី ដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចាប់ថ្ងៃទី២៥ ដល់ថ្ងៃ ២៨ ខែមេសា ឆ្នាំ២០២១ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺ កូ វី ដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចំនួន ៩ ៩១១នាក់ ក្នុងនោះក៏មានជនបរទេសចំនួន ៤៧៥នាក់ ផងដែរ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021